Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​កុយ Live ច្រៀង​តាម​ហ្វេ​ស​ប៊ុ​ក ពិតជា​កម្រ​បានឃើញ​បែបនេះ​ណាស់ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ តារា​កំប្លែង​ដ៏​ល្បីល្បាញ​លោក ជួង ជី ហៅ​នាយ កុយ បើទោះជា​ពេលនេះ លោក​មាន​វ័យ​កាន់តែច្រើន​យ៉ាងណាក្តី តែ​លោក​នៅតែមាន​ប្រជាប្រិយភាព និង​ការគាំទ្រ​យ៉ាងខ្លាំង​ដដែល ពី​សំណាក់​អ្នក​ប្រិយមិត្ត​ទស្សនិកជន​មិន​ថា​ក្មេង ឬ ចាស់​។

​បើទោះជា​អាជីព​កំប្លែង​របស់លោក និង​ក៏​ដូច​ក្រុម​កំប្លែង​ដទៃ នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា​បាន​ធ្លាក់ចុះ​មិន​ដូច​មុន តែ​សម្រាប់​តារា​កំប្លែង​ជើងចាស់ នាយ​កុយ នៅតែ​ជាទី​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ ដោយ​នៅតែ​ចង់ឃើញ​រូបលោក​ឡើង​សម្តែង​កំប្លែង​ឲ្យ​មើល​រហូត​។ ពិតមែន​ហើយ បច្ចុប្បន្ននេះ អាជីព​ជាតា​រា​កំប្លែង​របស់លោក​នៅតែ​ជាប់រវល់​រហូត​ហ្នឹង ក្នុងនោះ​ដូចជា​ទទួល​លេង​កំប្លែង​កាត់សក់ និង​លេងល្ខោន​តាម​ពិធី​បុណ្យទាន​ជាដើម​។​

​ដោយឡែក ថ្មីៗ​នេះ តារា​កំប្លែង​ជើងចាស់​រូបនេះ បានធ្វើ​ឲ្យ​ហ្វេ​នៗ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នាំគ្នា​ភ្ញាក់​ព្រឺ​ត និង​លាន់មាត់​សរសើរ​ជាខ្លាំង ក្រោយពី​បានឃើញ​លោក​ឡាយ​ច្រៀង​ចម្រៀង​ឆ្លងឆ្លើយ​ពី​ដើមៗ​ជាច្រើន​បទ​ដ៏​កម្រ នៅឯ​ស្រុកកំណើត​របស់លោក​ស្រុក​ស្អាង (​ព្រែក​តូច​) ដើម្បី​ចែកជូន​បងប្អូន​កូនក្មួយ​ស្តាប់​កម្សាន្ត និង​ក៏​ដូច​បំបាត់​ការ​អផ្សុក​ផងដែរ​។​

​ក្នុងនោះ​ផងដែរ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ក៏បាន​ចូល​ខ​មិន​សរសើរ​ដល់​នាយ​កុយ ថា ប៉ា​កុយ ឬ​ពូ​កុយ នៅតែ​ក្មេង ហើយ​ច្រៀង​ក៏​ពីរោះ​ទៀត និង​ក៏​ជូនពរ​ឲ្យ​លោក​មាន​អាយុ​កាន់តែ​វែង​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×