Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​៖​ស្នើឱ្យ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន (SLC) បន្ត​តាមដាន​នូវ​វឌ្ឍនភាព​នៃ​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន​

spot_img

​ភ្នំពេញ​៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន លើក​ទី​១៦ និង​កិច្ចប្រជុំ​រួម​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន​លើក​ទី​៦ តាមរយៈ videoconference ដែល​ត្រូវបាន​លើក​ពេល​តាំងពី​ខែមីនា ឆ្នាំ​២០២០​មក ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

​កិច្ចប្រជុំ​ទាំងពីរ​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​សមាហរណកម្ម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព​និង​បរិ​យាប​ន្ន​។

​អង្គ​ប្រជុំបាន​ពិភាក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​និង​តំបន់ ដែល​កំពុង​ប្រឈម​នឹង​ភាពមិន​ប្រកដប្រជា ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ដែល​បាននិងកំពុង​ធ្វើឱ្យ​សេដ្ឋកិច្ច​នៅ​គ្រប់​ប្រទេស​ទទួលរង​ផល​បះ​ពាល់​យ៉ាងខ្លាំង និង​ភាព​តានតឹង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។​

​លោក ទេសាភិបាល បាន​ចូលរួម​ក្នុងការ​ពិភាក្សា​លើ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​និង​តំបន់ ដោយបាន​ជម្រាបជូន​អង្គប្រជុំ​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​កម្ពុជា ព្រមទាំង​នយោបាយ​រូបិយវត្ថុ​និង​ហិរញ្ញវត្ថុ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ ក្នុងការ​រួមចំណែក​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ឥទ្ធិពល​ជំងឺ​កូ​វីដ​១៩​។

​លោក ទេសាភិបាល ក៏បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​នៃ​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន ទោះបី​ជាមាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ​។ លោក ទេសាភិបាល ក៏បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន (SLC) បន្ត​តាមដាន​នូវ​វឌ្ឍនភាព​នៃ​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន និង​បង្កើត​គំនិត​ផ្តួចផ្តើម​ផ្សេងៗ ក្រោម​គណៈកម្មាធិការ​អា​ស៊ាន​ផ្សេងទៀត រួមមាន​៖ សេរីភាវូបនីយកម្ម​គ​ណ​នី​មូលធន (CAL) សេរីភាវូបនីយកម្ម​សេវា​ហិរញ្ញវត្ថុ (FSL) សមាហរណកម្ម​ប្រព័ន្ធ​ទូទាត់​អាស៊ាន (PSS) ការអភិវឌ្ឍ​ទីផ្សារ​ទុន (CMD) សមាហរណកម្ម​ធនាគា​រអា​ស៊ាន (ABIF) បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (FINC) និង​កសាង​សមត្ថភាព (SCCB) ដើម្បី​ព​ន្លឿ​ន​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន ស្របតាម​ចក្ខុវិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​២០២៥​។

​លោក ទេសាភិបាល ក៏បាន​ចូលរួម​ឯកភាព​លើ​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដូចជា​៖ ការចូលរួម​របស់​ធ​នាគារ​កណ្តាល​ក្នុងការ​ការពារ​បរិស្ថាន​និង​គ្រប់គ្រង​ការប្រែប្រួល​អាកាសធាតុ និង​ការបង្កើត​ផ្លែ​ត​ហ្វ​ម​ចែករំលែក​ព័ត៌មាន​ពង្រឹង Cybersecurity ជាដើម​៕
​ដោយ​៖CEN

 

spot_img
×