Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនពលករខ្មែរ ទៅធ្វើការនៅម៉ាឡេស៊ី ខាងផ្នែកជំនួយការមេផ្ទះជាថ្មីម្តងទៀត

spot_img

ភ្នំពេញ ៖  រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្ដើមបញ្ចូនពលករខ្មែរ ផ្នែកជំនួយការមេផ្ទះ ទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី សារជាថ្មីម្តងទៀត នៅខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។


សេចក្ដីប្រកាសរបស់ក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈនៅថ្ងៃទី៩កុម្ភៈនេះ ធ្វើឡើងបន្ទាប់ពី លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Dato’ Sri Richard Riot Anak Jeam រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី ដើម្បីបន្តពិភាក្សាលើការអនុវត្តឲ្យបានឆាប់រហ័ស នូវអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ស្ដីពីការជ្រើសរើស ណែនាំតម្រង់ទិស ការបញ្ជូន និងការគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដើម្បីធានាដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជា ទៅធ្វើការនៅទីនោះ។

កម្ពុជាបានផ្អាកការបញ្ជូនពលការិនីផ្នែកជំនួយការមេផ្ទះ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០១១ មកម្ល៉េះ ដោយសារនៅពេលនោះ កម្ពុជានិងម៉ាឡេស៊ីមិនទាន់មានអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការការពារពលការិនីខ្មែរ ផ្នែកជំនួយការមេផ្ទះ ដូចពេលបច្ចុប្បន្ននេះនៅឡើយ។ នៅឆ្នាំ២០១៥ កម្ពុជាបានចុះអនុស្សរណៈជាមួយម៉ាឡេស៊ីសារជាថ្មីហើយ ប៉ុន្តែមិនទាន់បានបញ្ជូននោះទេ ហើយរហូតមកដល់បច្ចុប្បន្ននេះ ទើបភាគីកម្ពុជា-ម៉ាឡេស៊ី បានព្រមព្រៀងគ្នាស្ដីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីឆ្នាំ២០១៥នោះ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើរទៅកាន់ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីបច្ចេកទេសជាន់ខ្ពស់លើកទី៥ និងថ្នាក់រដ្ឋមន្ត្រីលើកទី៤ ក្នុងការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលម៉ាឡេស៊ី ស្តីពី “ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី”៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×