Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩

spot_img

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​និង​លោកស្រី​ទីមួយ​មី​ឡា​នែ​ល បានធ្វើ​តេស្ត​វិជ្ជមាន​វ​វីរុស​កូ​វីដ​១៩​។​

​លោក ត្រាំ បាន​សរសេរ​នៅ​បណ្តេញ​សង្គម Twitter របស់លោក​ថា​៖ «​នៅ​រាត្រី​នេះ​ខ្ញុំ​និង​ភរិយា​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស COVID-19 ។ យើង​នឹង​ចាប់ផ្តើម​ដំណើរការ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​និង​ដំណើរ​ជាសះស្បើយ​ក្នុងពេល​ឆាប់ៗ​នេះ​។ យើង​នឹង​ឆ្លងកាត់​បញ្ហា​ទាំងអស់គ្នា​»​។​

​ជំនួយការ​សេត​វិមាន​ដ៏​ជិតស្និទ្ធ​របស់លោក ត្រាំ គឺ​លោក Hicks ក៏បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩​ដែរ នៅ​ព្រឹក​ថ្ងៃ​ដដែល​។ លោក Hicks បាន​ស្ថិតនៅលើ​យន្តហោះ Air Force One ជាមួយ​ប្រធានាធិបតី​នៅពេល​គាត់​ធ្វើដំណើរ​ទៅ​ទីក្រុង Cleveland រដ្ឋ​អូ​ហៃ​យ៉ូ សម្រាប់​ការជជែក​ដេញដោល​ប្រធានាធិបតី​លើកដំបូង​ជាមួយ​គូប្រជែង​របស់គាត់​គឺ​លោក Joe Biden ដែលជា​អ្នកប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​អង្គារ​។​

​ហើយ​លោក​ក៏បាន​ចូលរួម​ជាមួយ​លោក ត្រាំ​ផងដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅ​រដ្ឋ​មិ​នី​សូ​តា​កាលពី​ថ្ងៃ​ពុធ​។​
​ការ​រឹតបន្តឹង​នៅ​អឺរ៉ុប​
​ទន្ទឹមនឹង​នេះដែរ​អាជ្ញា​ធរ​បារាំង​បាន​ព្រមាន​ថា ទីក្រុង​ប៉ារីស​អាច​ត្រូវ​បានដាក់​ការប្រកាសអាសន្ន​ជា​អតិបរមា ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ​វីរុស​នេះ ហើយ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​រឹតត្បិត​យ៉ាងខ្លាំង​នៅ​ទូទាំង​រដ្ឋធានី​ម៉ា​ឌ្រី​ដ​របស់ខ្លួន​។​

​យោងតាម​ប្រភព​ផ្លូវការ​របស់ AFP បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ម៉ោង ៨ យប់​ថ្ងៃ​ព្រហស្បតិ៍ (​ម៉ោង ៣ ព្រឹក​ថ្ងៃ​សុក្រ​នៅ​ប្រទេស​ថៃ​) ជំងឺ​រាតត្បាត​បានសម្លាប់​មនុ​ស្ស​យ៉ាងហោចណាស់ ១.០១៩.២៦៧ នាក់​នៅ​ជុំវិញ​ពិភពលោក​និង​ឆ្លង​ជាង ៣៤ លាន​នាក់​។​
​អាជ្ញាធរ​បារាំង​បាន​និយាយថា​ពួកគេ​អាចដាក់​ទីក្រុង​ប៉ារីស ឲ្យ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​នៅ​ថ្ងៃ​ច័ន្ទ​នេះដែ​លអាច​តម្រូវឱ្យមាន​ការបិទ​បារ​ទាំងអស់​នៅពេលដែល​ចំនួន​ករណី​បាន​កើនឡើង​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង លោក Olivier Veran បាន​មានប្រសាសន៍ថា​៖“ យើង​ស្ថិតក្នុង​ដំណាក់កាល​មួយ​ដែល​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ ៗ​» ។​

​អេ​ស្ប៉ា​ញ​ដែល​កំពុង​ប្រយុទ្ធ​នឹង​រលក​ទី​ពីរ​នៃ​វីរុស​កូ​វីដ​១៩ ក៏បាន​ពង្រីក​ការ​រឹតត្បិត​យ៉ាងខ្លាំង​នៅ​ទូទាំង​រដ្ឋធានី​របស់ខ្លួន ទោះបីជា​មានការ​ប្រឆាំង​យ៉ាងខ្លាំង​ពី​អាជ្ញាធរ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ហើយ​តំបន់​ផ្សេងទៀត​ភាគច្រើន​បាន​យល់ព្រម រឹតបន្តឹង​លើ​តំបន់​ដែលមាន​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​។ ម៉ា​ឌ្រី​ដ​កំពុង​តស៊ូ​នឹង​អត្រា​ករណី​ឆ្លង​ចំនួន ៧៨០ ករណី​ក្នុង​មនុស្ស ១០០.០០០ នាក់​បើ​ប្រៀបធៀប​នឹង ៣០០ នាក់​ក្នុង ១០០.០០០ នាក់​នៅ​អេស្បាញ​ដែល​ខ្ពស់បំផុត​នៅ​សហភាព​អឺរ៉ុប​។

​នៅ​ចក្រភព​អង់គ្លេស​ឯណោះ​វិញ ប្រធាន​ទីប្រឹក្សា​វិទ្យាសាស្ត្រ​លោក Patrick Vallance បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​“ អ្វីៗ​ពិតជា​កំពុង​ដើរ​ក្នុងទិសដៅ​ខុស​” ខណៈដែល​រដ្ឋាភិបាល​បាន​បិទទ្វារ​ទៅ​ទីក្រុង​ជាច្រើន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អង់គ្លេស ដោយ​បានដាក់​ច្រើនជាង​មួយ​ភាគ​បួន​នៃ​ប្រទេស​នេះ​ដែល​ស្ថិតនៅក្រោម​ការ​រឹតត្បិត​នៃ​មេរោគ​ឆ្លង​។​
​ដោយឡែក រដ្ឋាភិបាល​ស្លូ​វ៉ា​គី​និង​ឆែក​ទាំងពីរ​បានសម្រេច​ចិត្ត​ដាក់​រដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​រៀងៗ​ខ្លួន ដើម្បី​អនុញ្ញាតឱ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការកើនឡើង​នៃ​ការឆ្លង​និង​ការស្លាប់​៕
ប្រភព​៖ AFP
​ដោយ​៖CEN​

 

spot_img
×