Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ អះអាងថា សេវាកម្ម​ព្យាបាល​ជំងឺ​ក្នុងស្រុក ទទួល​ការគាំទ្រ​កើនឡើង​ពី​សំណាក់​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ ៖ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បាន ទូទាំង​សកលលោក បានធ្វើ​ឲ្យ​ការធ្វើដំណើរ​ទៅ​ព្យាបាល​ជំងឺ នៅក្រៅ​ប្រទេស​របស់​ប្រជាជន​កម្ពុជា មិនអាច​ធ្វើទៅបាន ដោយ​ងាក​មករក​សេវាកម្ម​ព្យាបាល​ជំងឺ​នៅ​ក្នុងុប្រទេស និង​ធ្វើឱ្យ​មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិក​ឯកជន​នានា ទទួលបាន​អតិថិជន​ច្រើន​លើសលុប​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​អ្នកជំនាញ បាន​អះអាងថា សេវាកម្ម​ព្យាបាល​ជំងឺ​ក្នុងស្រុក ទទួល​ការគាំទ្រ​កើនឡើង​ពី​សំណាក់​ប្រជាជន​កម្ពុជា​។ លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ឯកទេស​ជំងឺមហារីក និង​ឈាម​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺ​នៅ​គ្លីនិក​របស់លោក មានការ​កើនឡើង​ពី​៥​ទៅ​៦​ដង បើ​ធៀប​នឹង​ពេលមុន ដែល​មិនទាន់​មានការ​ផ្ទុះឡើង នៃ​ជំងឺ​កូ​វីដ​-១៩​។

​លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា បាន​បញ្ជាក់ថា នៅពេលដែល​ប្រជាពលរដ្ឋ​កម្ពុជា មក​ទទួល​ការព្យាបាល​ច្រើន មានន័យថា ពួកគាត់​ទុកចិត្ត ចំពោះ​សេវា​ព្យាបាល​នៅក្នុង​ប្រទេស ហើយ​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ និង​ការជឿទុកចិត្ត លោក​និង​ខិតខំ​ជាមួយ​ក្រុមការងារ ស្រាវជ្រាវ​របកគំហើញ​ថ្មីៗ ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សេវាកម្ម​ព្យាបាល​ក្នុងស្រុក ដើរ​ទាន់​នូវ​ការវិវឌ្ឍ​ន៍​នៃ​ជំងឺ​ថ្មីៗ ដែល​បាន​កើតមានឡើង​។​

​គួរ​បញ្ជាក់ថា កម្ពុជា បាន​បាត់បង់​ទឹកប្រាក់​ច្រើន​រយ​លាន​ដុល្លារ ដោយសារ​ការចេញ​ទៅរ​ក​សេវា​ព្យាបាល​នៅក្រៅ​ប្រទេស​។ ប្រជាជន​កម្ពុជា ប្រមាណ​ជាង ១​លាន​នាក់ បានធ្វើ​ដំណើរ​ទៅ​បរទេស ក្នុង​គោលបំណង​ពិនិត្យ ព្យាបាល​ជំងឺ និង​វិស្សមកាល​ជាដើម​។ ពលរដ្ឋ​ខ្មែរ​ភាគច្រើន ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ សិង្ហ​បុរី និង​វៀតណាម​។ កន្លងទៅ​ក្រសួងសុខាភិបាល​សាធារណៈ​របស់​ថៃ បាន​បង្ហាញថា ប្រទេស​ថៃ​ទទួលបាន​កំណើនប្រជាជន​កម្ពុជា​ក្នុង​មួយឆ្នាំ​ចំនួន​ប្រមាណ​ជាង ២២​ម៉ឺន​នាក់ ដែល​មក​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​៕
​ដោយ​៖CEN

spot_img
×