Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Donald Trump និង​ស្ត្រី​ទី​១ Melania Trump ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19 ដោយ​ឆ្លង​តាមរយៈ​….

spot_img

​នៅក្នុង​សារ​តាម​ប្រព័ន្ធ Twitter កាលពី​វេលា​ម៉ោង​ជិត ១២ ថ្ងៃត្រង់ ដែល​ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា​របស់លោក​ដែលជា​ស្ត្រី​ទី​១ គឺ​លោកស្រី មេ​ឡា​នៀ ត្រាំ (Melania Trump) បាន​បញ្ជាក់ថា ពួកគាត់​ទាំងពីរ​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស Covid-19 ។ លោក​បន្ថែមថា រូបលោក និង​ភរិយា នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ដាច់ដោយឡែក​ពីគ្នា​។​

​លោក​ប្រធានាធិបតី បានធ្វើការ​អះអាងថា ពួកគាត់​ទាំងពីរ​នឹង​ឆ្លង​ផុត​បញ្ហា​នេះ​ជាមួយគ្នា​នាពេល​ឆាប់ៗ​ខាងមុខ​ផងដែរ​។ ហើយ​លោក​ក៏មាន​គម្រោង​នឹងដាក់​ខ្លួន​នៅ​ដាច់ដោយឡែក បន្ទាប់ពី​នាយក​ទំនាក់ទំនង​គឺ​លោកស្រី Hope Hicks ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស Covid-19, នេះ​បើ​យោងតាម​សារព័ត៌មាន CNN​។

​សូមបញ្ជាក់ថា ដើមចម​ដែល​នាំ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា ឆ្លង​វីរុស​នេះ គឺ​ដោយសារតែ​លោកស្រី Hicks បានធ្វើ​ដំណើរ​ជាមួយ​លោក​ច្រើនដង​ក្នុងពេល​ថ្មីៗ​នេះ និង​រួមទាំង​ការជជែក​វែកញែក​ទល់​មុខ​គ្នា នៅ​ទីក្រុង Cleveland កាលពី​ថ្ងៃ​អង្គារ និង​ត្រូវបាន​គេ​មើលឃើញថា កំពុង​ជិះ​យន្តហោះ Marine One រួមជាមួយ​ជំនួយការ​ជិតដិត​បំផុត​ជាច្រើនរូប​របស់​ប្រធានាធិបតី​ផងដែរ​។ លោក Trump បានដាក់​ការសង្ស័យថា លោកស្រី Hicks អាច​ឆ្លង​វីរុស Covid-19 បន្ទាប់ពី​មាន​ទំនាក់ទំនង​ជាមួយ​អ្នកគាំទ្រ​ម្នាក់​៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×