Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ស្តេចយាង​ក្នុង​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហាសង្ឃរាជ​បួរ​គ្រី​-​ព្រះករុណា​ព្រះមហា​ក្ស​ត្រ សីហមុនី​

spot_img

​កណ្តាល​៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម​-​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ស្តេចយាង​ក្នុង​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី​-​ព្រះករុណា​ព្រះមហាក្សត្រ សីហមុនី ស្ថិតនៅ​បរិវេណ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែតុលា ឆ្នាំ​២០២០ កងកម្លាំង​នគរបាល សហការ​ការពារ​ព្រះរាជ​សុវត្ថិភាព​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេចយាង​ក្នុង​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហាសង្ឃរាជ​បួរ​គ្រី​-​ព្រះករុណា​ព្រះមហា​ក្ស​ត្រ សីហមុនី នៅក្នុង​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្ថិតក្នុង​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​៕ដោយ៖កូឡាប

  

spot_img
×