Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​តែ​ល្អមើល​! ស្តេច​ប្រដាល់ Pacquiao នឹង​ប៉ះគ្នា​ជាមួយ​ជើង​ខ្លាំង​ទាំង​ក្រៅ និង​ក្នុង​ទ្រុង McGregor សម្រាប់​មូលនិធិ​ជួយ​ដល់​អ្នក​រង​ផលប៉ះពាល់​ពី Covid-19

spot_img

​ស្តេច​ប្រដាល់​លំដាប់​ពិភពលោក Manny Pacquiao បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​មួយ​រវាង​រូបលោក និង​ជើង​ខ្លាំង​ទាំង​ក្រៅ និង​ក្នុង​ទ្រុង Conor McGregor កំពុងដំណើរការ​ហើយ​។ លោក​ក៏បាន​បញ្ជាក់ថា ប្រាក់ចំណូល​ទាំងអស់​ដែល​បានមកពី​ការប្រកួត​នេះ គឺ​នឹងត្រូវ​ផ្តល់ជូន​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ Covid-19 នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​សូមបញ្ជាក់ថា កំពូល​ជើង​ខ្លាំង​ទី​១​របស់​ហ្វីលីពីន​រូបនេះ បានប្រកាស​ការប្រកួត​នេះ​នៅលើ​បណ្តាញ Twitter របស់លោក កាលពី​ថ្ងៃទី​២៥ ខែកញ្ញា កន្លងទៅនេះ​។ ចំណែក​កីឡាករ McGregor វិញ ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា គាត់​នឹង​ប្រឈមមុខ​ជាមួយ Many Pacquiao នៅ​ឆ្នាំ​ក្រោយនេះ នៅឯ​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​។​

​សារព័ត៌មាន Nextshark បាន​ដកស្រង់​សម្តី​លោក Jayke Joson ជា​ជំនួយការ​របស់ Pacquaio ដោយ​និយាយថា​៖ «​ដើម្បី​ជា​ប្រយោជន៍​ដល់​ជនរងគ្រោះ​ហ្វីលីពីន​ពី​វិបត្តិ Covid-19 ទាំងអស់ នោះ​សមាជិកសភា​លោក Manny Pacquaio នឹងត្រូវ​ប្រយុទ្ធ​ជាមួយ​កំពូល​ជើង​ខ្លាំង UFC កីឡាករ Conor McGregor នៅ​ឆ្នាំ​ក្រោយនេះ​»​។​

​លោក​បន្ថែមថា​៖ «​ចំណែក​ដ៏​ធំ​នៃ​ប្រាក់ចំណូល​របស់គាត់ នឹងត្រូវ​ផ្តល់​ទៅដល់​អ្នក​ដែល​រង​ផលប៉ះពាល់​នៅ​ទូទាំងប្រទេស ដោយសារ​ជំងឺ​រាតត្បាត​នេះ​»​។​

​ទោះយ៉ាងណា មិនទាន់មាន​កាល​បរិ​ច្ឆា​ទ​ផ្លូវការ​ណាមួយ ត្រូវបាន​កំណត់​នៅឡើយ​ទេ ប៉ុន្តែ គេ​សង្ឃឹមថា ការប្រកួត​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងខែ​ធ្នូ ឬ ដើមខែ​មករា ឆ្នាំក្រោយ ២០២១៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×