Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្លៀង​ដែល​ជន់​លិច​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល បាន​ស្រក​ចុះ​ហើយ ក្រោយពី​អភិបាល​រាជធានី ​ចុះ​ពិនិត្យ និង​បញ្ជា​កាយ​បើក​មុខទឹក​ដោយផ្ទាល់​(វីដេអូ)

spot_img

​ភ្នំពេញ​៖ គិត​មកដល់​ព្រឹក​ថ្ងៃទី​៣ ខែតុលា​នេះ ជំនន់​ទឹកភ្លៀង​ដែល​បាន​ជន់​លិច​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល​​បាន​ស្រក​ចុះបណ្ដើរ​ហើយ ក្រោយពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យ​ជាក់ស្តែង និង​បញ្ជា​ផ្ទាល់​ឱ្យប្រើ​ប្រាស់​គ្រឿងចក្រ​កាយ​បង្ហូរទឹក​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំងពីរ​នេះ កាលពី​​យប់​ថ្ងៃទី​២ ខែតុលា​ឆ្នាំ​២០២០​នេះ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​២ ខែតុលា បាន​ចុះទៅពិនិត្យ​និង​បញ្ជា​ផ្ទាល់ ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ធ្វើ​ការកាយ​ប្រឡាយ​បើកមុខ​ទឹក នៅ​ចំណុច​អម​ផ្លូវ​រទេះភ្លើង ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង និង​មួយ​ទីតាំង​ទៀត​នៅតាម​បណ្ដោយ​ផ្លូវ​រទេះភ្លើង ស្ថិតនៅ​ក្នុងភូមិ​ជង្រុក​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​។​
ការប្រើ​គ្រឿងចក្រ​កាយ​បើក​មុខទឹក​២​ទីតាំង​នេះ វា​នឹង​នាំ​ទឹក​ហូរ​ធ្លាក់​ទៅ​ប្រឡាយ​ទួល​សំពៅ និង​បន្ត​ហូរ​ទៅ​ស្ថានីយ៍​បូមទឹក​ទួល​សំពៅ ។​

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ហែម ដា​រិ​ទ្ធ និង​លោក​សេង គន្ធ អភិបាលរងខណ្ឌ​កំបូល នៅ​ព្រឹក​ថ្ងៃទី​៣ តុលា​នេះ បានបញ្ជាក់​ដូចគ្នា​ថា នៅ​ពី​ព្រឹក​ថ្ងៃទី​៣​ខែតុលា​នេះ ទឹកជំនន់​ទឹកភ្លៀង​ដែល​បាន​ជន​លិច​នៅ​តំបន់​ផ្លូវជាតិ​លេខ ៤ បាន​ស្រក​បណ្តើ​រហើយ ពោលគឺ​ក្រោយពី​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​បញ្ជា​ផ្ទាល់ កាលពី​យប់​ថ្ងៃទី​២ តុលា ខណៈ​ដែរ​ភ្លៀង​កំពុង​ធ្លាក់​
​បណ្តាល​ឲ្យ​ជន់​លិច​តំបន់​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិសេស​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​ក្នុង​តំបន់​មួយចំនួន​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្រោយពី​កាយ​បើកមុខ​ទឹក​នេះ ជឿ​ង​ថា ដោយ​ចំណាត់ការ​របស់​អភិបាល​រាជធានី​ភ្នំពេញ​មិនយូរ​ទេ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិសេស​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ទឹកនឹង​ស្រុក​អស់​ជាក់​ជាមិនខាន​៕​ដោយ​៖​កូ​ឡាប​



spot_img
×