Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល​៖ មន្ត្រី​ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ ចេញមក​ហៅ​ឃាត់​រថយន្ត​លោក​ឲ្យ​ឈប់ ,​ស្នើ​ថ្នាក់ដឹកនាំ ដាក់វិន័យ​បុគ្គល​នេះ​តាម​រូបភាព​បញ្ឈរជើង​(វីដេអូ)

spot_img

ភ្នំពេញ​៖ លោក​ឧត្ដមសេនីយ៍ ទី ចំរើន​កុសល បាន​បង្ហោះ​វីដេអូ ដែល​លោក​ជួប​ផ្ទាល់ ដោយ​ត្រូវ​មន្ត្រី​ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ ហៅ​ឃាត់​រថយន្ត​របស់លោក​ឈប់ ក្នុងការ​ធ្វើការ​ត្រួតពិនិត្យ​ផាកពិន័យ ដែល​ខុសពី​ច្បាប់ ដែល​មន្ត្រី​ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ មាន​សិទ្ធិ​ជួយ​សម្រួល​ចរាចរណ៍ មិនមាន​សិទ្ធិ​ធ្វើ​ការឃាត់​ផាកពិន័យ​ដូច​មន្ត្រីនគរបាល​ចរាច​រណ៍​ឡើយ​។ លោក​ក៏បាន​ស្នើសុំ​ជូន​ថ្នាក់ដឹកនាំ​រួចហើយ​ដែរ ថ្នាក់ដឹកនាំ​ក៏​កំពុង​ដាក់វិន័យ​បុគ្គល​នេះ តាម​រូបភាព​បញ្ឈរជើង​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​។​

​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​លើកឡើងថា សូម​ចំណាំ !!! គាត់​មិនមែនជា​នគរបាល​ចរ​ចរណ៍​ទេ​។ គាត់​គឺជា​មន្ត្រី​ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ​។ ចំណុច​សម្គាល់ គឺ​គ្មាន​ពាក់​សក្តិ​លើ​ស្មា គ្មាន​ស្លាក​សញ្ញា​នគរបាល​នៅលើ​សម្លៀកបំពាក់​។ តើ​តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​ជាប់កិច្ចសន្យា ធ្វើ​អ្វីខ្លះ​? គឺ​ជួយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ដើម្បី​សម្រួល​ចរាចរណ៍ តែ​គ្មាន​សិទ្ធិ​ចេញមក​បញ្ឈប់​រាល់​យានយន្ត ដែល​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍ នៅលើ​ដងផ្លូវ​សាធារណៈ​ដោយ​ឯកឯង ដូច​នៅក្នុង​វីដេអូ​នេះ​បានទេ​។​
​រូបភាព​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ មកម្ល៉េះ ហើយ​ខ្ញុំ​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​រួចហើយ​ដែរ ថ្នាក់ដឹកនាំ​ក៏​កំពុង​ដាក់វិន័យ​បុគ្គល​នេះ តាម​រូបភាព​បញ្ឈរជើង​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​។​
​ខ្ញុំ​សូម​អំពាវនាវ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា​របស់​សាលា​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​កំពុង​សហការ​ជួយ​នគរបាល​ចរាចរណ៍ តាម​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ សូម​បញ្ឈប់​សកម្មភាព ចេញ​ហៅ ឬ​ឃាត់ ឬ​បញ្ឈប់​រាល់​យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍ នៅលើ​ដងផ្លូវ​សាធារណៈ​ដោយ​ឯកឯង​តទៅទៀត ពីព្រោះ​អស់លោក លោកស្រី នាង​កញ្ញា មិនមែនជា​នគរបាល​ចរាចរណ៍​ទេ​។ សូម​អរគុណ​៕​ដោយ​៖​កូ​ឡាប​

spot_img
×