Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​ល្អ​! វិធី​ព្យាបាល​មហារីក​សុដន់ ជំនួស​ឲ្យ​ការវះកាត់ តាមរយៈ​វិធី​មួយ​នេះ ពិតជា​មិន​នឹកស្មាន​ដល់​….

spot_img

​ជំនួស​ឱ្យ​ការវះកាត់ ដើម្បី​បំផ្លាញ​ដុំ​សាច់ អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការបង្ក​កវា ដោយ​វគ្គ​នៃ​ការព្យាបាល​ចំណាយពេល​ត្រឹមតែ ២០ ទៅ​៣០ នាទី​ប៉ុណ្ណោះ​។​

​យោងទៅតាម Unitedwithisrael វិធី​នេះ​ត្រូវបាន​អនុវត្ត​ចំពោះ​អ្នកជំងឺ​ដែលមាន​ជំងឺមហារីក​សុដន់​ដំណាក់កាល​មួយ ឬ​ទី​២ ដែលមាន​ដុំ​សាច់​តិចជាង ១,៥ សង់ទីម៉ែត្រ​។​

​វេជ្ជបណ្ឌិត​ត្រូវ​បញ្ចូល​ចុង​ដែក​ដ៏​ត្រជាក់​ខ្លាំង ទៅក្នុង​ទ្រូង​អ្នកជំងឺ ដោយ​ឧបករណ៍​នេះ​នឹង​បង្កក​ដុំ​សាច់​ភ្លាមៗ ហើយ​ធ្វើការ​បំផ្លាញ​កោសិកា​កាច​សាហាវ​តែម្តង​។ ទន្ទឹម​នោះ​ផងដែរ កោសិកា​ដែលមាន​សុខភាព​ល្អ​មិន​រង​ការខូចខាត​នោះទេ​។​

​ការសាកល្បង​នេះ ត្រូវបាន​ធ្វើឡើង​នៅ​គ្លីនិក​ចំនួន ១៨ នៅ​សហរដ្ឋអាមេរិក ដែល​ក្នុងនោះ​មាន​អ្នកជំងឺ ១៤៦ នាក់ ដែលមាន​ជំងឺមហារីក​សុដន់​ដំណាក់កាល​ដំបូង​។ ជា​លទ្ធផល មានតែ​អ្នកជំងឺ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ធូរស្បើយ ៧៦% នៃ​អ្នកជំងឺ​បាន​វិលត្រឡប់​ធ្វើ​សកម្មភាព​ធម្មតា​វិញ បន្ទាប់ ៤៨ ម៉ោង នៃ​ការព្យាបាល​។ ៩៥% នៃ​អ្នកជំងឺ​បាន​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​វិធី​ព្យាបាល​នេះ​។​

​វិធី​នេះ​មិនបាន​ផ្លាស់ប្តូរ​ទម្រង់​សុដន់​ទេ តែ​អនុញ្ញាត​ឲ្យ​មានការ​ជាសះស្បើយ​ឆាប់រហ័ស ដោយ​មិនមាន​ស្លាកស្នាម​ដូច​ទៅនឹង​ការវះកាត់​យក​ដុំ​សាច់​ចេញ​នោះទេ​។​

​បច្ចុប្បន្ន វិធីសាស្ត្រ​នេះ​ត្រូវបាន​សាកល្បង​នៅក្នុង​ប្រទេស​អ៊ីស្រាអែល អាមេរិក និង​ជប៉ុន ដោយមាន​អត្រា​កើតឡើង​ទាប​ជាង ១%​។ ចំណែក តម្លៃ​នៃ​ការព្យាបាល​នេះ​វិញ គឺ​ប្រហែល ៤.០០០ ដុល្លារ ពោលគឺ​ត្រឹមតែ ១/៣ នៃ​តម្លៃ​ព្យាបាល​ដោយ​ការវះកាត់​។​

​វេជ្ជបណ្ឌិត Shlomo Israelit នាយក​មន្ទីរពេទ្យ Elisha បាន​មាន​មោទនភាព​ជាខ្លាំង ដែល​មន្ទីរពេទ្យ​នេះ​ជា​កន្លែង​ដំបូង ដើម្បី​ព្យាបាល​ដុំ​សាច់​មហារីក​សុដន់​ស្រាល និង​ដុំ​សាច់​មហារីក តាមរយៈ​ដោយ​វិធី​នេះ​ជាជាង​ទាមទារ​ការវះកាត់​។​

​ជាមួយនឹង​ដំណឹង​ដ៏​ល្អ​មួយ​នេះ សម្រាប់​ស្ត្រីៗ​ដែល​កំពុង​ប្រឈមមុខ​នឹង​ជំងឺមហារីក​សុដន់ នោះគេ​សង្ឃឹមថា វិធី​ព្យាបាល​នេះ​នឹង​មកដល់​ឆាប់ៗ នៅក្នុង​ប្រទេស​វៀតណាម​៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ vnexpress)​

spot_img
×