Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! ដើរ​មើល​អស់ហើយ គ្រប់​មន្ទីរពេទ្យ​ធំៗ​នៅ​ស្រុក​ខ្មែរ ពេលនេះ​នាង​ដាច់ចិត្ត​អង្វរ​សប្បុរស​ជួយ​ផង ព្រោះ​អស់​លទ្ធភាព​ហើយ ខណៈ​ដុំ​សាច់​កាន់តែ​រីក​ធំ​…

spot_img

​ភ្នំពេញ​៖ ប្អូនស្រី​ម្នាក់​បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង បន្ទាប់ពី​បានឃើញ​ស្ថានភាព​ដុំ​សាច់​ដ៏​ធំ​ស្ទើរ​ផ្ទុះ គ្របដណ្តប់​ពេញ​ថ្ពាល់​ខាងឆ្វេង​របស់​នាង​បែបនេះ ហើយក៏​គ្មាន​គ្រូពេទ្យ​ខ្លាំងៗ​ណាមួយ​នៅ​ស្រុក​ខ្មែរ អាចមាន​សមត្ថភាព​ជួយ​ព្យាបាល​ដុំ​សាច់​ដ៏​កាច​សាហាវ​នេះ​បាន​នៅឡើយ​។​

​ប្អូនស្រី​ខាងលើ​មានឈ្មោះ វ៉ែន ចាន់ អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ពោល្យំ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ បច្ចុប្បន្ន ដុំ​សាច់​នៅលើ​ថ្ពាល់​ឆ្វេង​របស់​នាង កាន់តែ​រីក​ធំ​ទៅៗ ខណៈដែល​នាង​កំពុង​ស្វែងរក​សប្បុរសជន​ជួយ ព្រោះថា​ពេលនេះ​ក្រុមគ្រួសារ​របស់​នាង​អស់​លទ្ធភាព សម្រាប់​ថ្លៃ​ការព្យាបាល​ដែល​សុទ្ធតែ​គ្មាន​ប្រសិទ្ធភាព​ទាំងអស់​។​

​កាលពី​ថ្ងៃទី​២៧ ខែសីហា កន្លងទៅនេះ ប្អូនស្រី វ៉ែន ចាន់ បាន​ដាច់ចិត្ត​បង្ហោះ​សារ​ស្វែងរក​បងប្អូន​សប្បុរស​ជន​ជួយ តាមរយៈ​បណ្តាញ​សង្គម​ថា​៖ «​សួរ​ស្ដី ថ្ងែ​នេះ​ខ្ញុំ​សុំ​ឲ្យ​បងប្អូន​ពូ​មីង​ជួយ​តែម្ដង​ទេ​ជួយ​ស៊ែរ​រូបខ្ញុំ​បន្ត​ផង ដើម្បី​ឲ្យ​លោកគ្រូ​ពេទ្យ លោក វេជ្ជបណ្ឌិត លោក ឯកឧត្ដម លោកជំទាវ​និង​លោក​ឧកញ៉ា ដែល​គាត់​មានចិត្ត​សប្បុរសធម៌ ជួយ​ដល់​ក្មួយ​ជួយ​យកទៅ​ព្យា​ល​នៅក្រៅ​ប្រទេស​ផង ពីព្រោះ​គ្រួសារ​ខ្ញុំ​មិនមាន​លទ្ធភាព និង​ដើរ​មើល​ទៀត​ទេ ខ្ញុំ​ដើរ​មើល​អស់ហើយ​មន្ទីរពេទ្យ​ធំៗ​នៅក្នុង​ស្រុក​ខ្មែរ​នៅតែ​មិនជា ខ្ញុំ​សង្ឃឹម​ថាបើ​គាត់​បានឃើញ​ហើយ​គាត់​និង​ជួយ ……​អាចទាក់ទង​មក​ខ្ញុំ​បាន​តាម​លេខ​ទូរស័ព្ទ​0974297489/078845925 សូម​អរគុណ​ទុកជាមុន​»​។​

​ដោយឡែក​ម្សិលមិញ​នេះ ថ្ងៃទី​២ ខែតុលា ប្អូនស្រី​ក៏បាន​បង្ហោះ​រូប​ឡើងមក​បើក​ថ្នាំ​នៅ​ទីក្រុង​ភ្នំពេញ ដោយ​ប្រាប់​បងប្អូន​ក្នុង​បណ្តាញ​សង្គម​យ៉ាងខ្លី​ថា​៖ «​លា​ហើយ​ភ្នំពេញ​»៕ ដោយ​៖ លឹម ហុង​

spot_img
×