Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា​និង​អាមេរិក យកចិត្តទុកដាក់​ទៅលើ​វឌ្ឍនភាព នៃ​ការអនុវត្ត​ស្តង់ដារ​យានយន្ត​សហរដ្ឋអាមេរិក នៅលើ​ទីផ្សារ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វឌ្ឍនភាព នៃ​ការអនុវត្ត​ស្តង់ដារ​យានយន្ត​សហរដ្ឋអាមេរិក នៅលើ​ទីផ្សារ​កម្ពុជា ការពង្រឹង​វិស័យ​សហគ្រាស​ខ្នាតតូច​និង​មធ្យម ក៏ដូចជា​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​ជាដើម ។

​នៅ​រសៀល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង ។

​គោលបំណង​នៃ​ជំនួប​ពិភាក្សា ភាគី​ទាំង​ពីរបាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ស្តង់ដារ​យានយន្ត​សហរដ្ឋអាមេរិក នៅលើ​ទីផ្សារ​កម្ពុជា ការពង្រឹង​វិស័យ​សហគ្រាស​ខ្នាតតូច​និង​មធ្យម ក៏ដូចជា​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​ជាដើម ។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ក្រុមបច្ចេកទេស​ភាគី​ទាំងពីរ ដើម្បី​សម្រេចបាន​នូវ​កិច្ច​ព្រមព្រៀងគ្នា​មួយ សម្រាប់​ការអនុវត្ត​ស្តង់ដារ​យានយន្ត​សហរដ្ឋអាមេរិក នៅលើ​ទីផ្សារ​កម្ពុជា តាមរយៈ​យន្តការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ។ ក្នុងនោះ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលមាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ជា​សេនាធិការ​ជំនាញ និង​ដោយ​ឈរលើ​គោលជំហរ​ការអនុវត្ត​ក្របខ័ណ្ឌ នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ក្រសួង​បានធ្វើ​ប្រកាស​ថ្មី​ស្តីពី​ការពន្យារពេល​អនុវត្ត​ក្នុងការ​ទទួលយក​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​ការបញ្ចេញ​សារធាតុបំពុល​ខ្យល់​ពី​យានយន្ត​របស់​ភ្នាក់ងារ​ការពារ​បរិស្ថាន​សហរដ្ឋអាមេរិក​ក្នុង​ប្រការ​៣ នៃ​ប្រកាស លេខ​:205 MIH/2019 ដោយ​ផ្អែកលើ​សារាចរ​លេខ​:០១​សរ ចុះ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០ ស្តីពី​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ។

​ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​អ្នកជំនាញ ដើម្បី​ឲ្យ​ការអនុវត្ត​កិច្ចព្រមព្រៀងទ្វេភាគី​អាច​ដំណើរការ​ទៅបាន​សម្រាប់​ការ​ចរាចរណ៍​ផលិតផល​យានយន្ត​ស្តង់ដារ​សហរដ្ឋអាមេរិក​លើ​ទីផ្សារ​កម្ពុជា ។ ទន្ទឹមនឹងនោះ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏បាន​មើលឃើញ​ពី​សមិទ្ធផល​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រកាសនីយបត្រ​តក្កកម្ម (Patent Cooperation ) ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់ និង​ជាមួយ​សហគមន៍​អឺ​រុ​ប ។ កិច្ចការ​នេះ​សហរដ្ឋអាមេរិក ពិតជា​មានបំណង​ធ្វើ​ជាមួយ​កម្ពុជា សម្រាប់​ក្របខ័ណ្ឌ​កិច្ចការពារ​វិស័យ​កម្ម​សិទ្ធិ​បញ្ញា​ដែល​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ។

​ជាការ​ឆ្លើយតប​ទាក់ទង​វិស័យ​កម្មសិទ្ធិបញ្ញា ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ថា ៖ កម្ពុជា​បាន​អនុវត្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ប្រកាសនីយបត្រ​តក្កកម្ម (Patent Cooperation ) ជាមួយ​ប្រទេស​ជាច្រើន​រួចទៅហើយ រួមមាន ៖ ជាមួយ​សឹង្ហ​បុរី ចិន កូរ៉េ ជប៉ុន និង​សហគមន៍​អឺរ៉ុប ដើម្បី​អនុវត្ត​ការចុះបញ្ជី​ការពារ​សុពលភាព​ប្រកាសនីយបត្រ​តក្កកម្ម (Patent ) ក្នុងន័យ​ការពារ​នូវ​ការលួចចម្លង​បច្ចេកវិទ្យា​របស់​ប្រទេស​ទាំងនោះ ដែល​ដាក់​ការវិនិយោគ​នៅ​កម្ពុជា ។ តាមរយៈ​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា​៖​នឹង​ខិតខំ​ធ្វើការ​រួមគ្នា ដើម្បី​អាច​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ក្នុងឱកាស​នៃ​ការ​ប្រារព្វ​ពិធី​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​វិស័យ​ការទូត​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក នាពេលខាងមុខ ។ ជាមួយគ្នានេះ​ក៏បាន​ពិភាក្សា​ទៅលើ​ជំនួយ​សហរដ្ឋអាមេរិក សម្រាប់​ពង្រឹង​សហគ្រាស​ខ្នាតតូច​និង​មធ្យម និង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​សម្រាប់​កម្ពុជា​ផងដែរ​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×