Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​គិត​ខ្លី​ខឹង​ប្រព​ន្ធរួច​បិទទ្វារ​បន្ទប់ សម្លាប់ខ្លួន លុះ​ព្រឹក​ឡើង​ទើប​ដឹង​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បានគិត​ខ្លី​ពេក​រួច​ខឹង​ប្រពន្ធ បាន​ទៅ​ចងក​សម្លាប់ខ្លួន​នៅក្នុង​ប​ន្ទ​ប់​ជួល ម្នាក់ឯង គ្នាន​ប្រពន្ធ​ដឹង​សោះឡើយ បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​នៅក្បែរ​បន្ទប់​ជួល​។​
​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងែ​ទី​៣ ខែតុលា ឆ្នាំ​២០២០
​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល​។​

​សព​បុរស​ខាងលើ​មានឈ្មោះ ជិ​វ ចិន អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រ​លៀប ឃុំ​ព្រៃ​អំពក ស្រុក​គីរីវង់ ខេត្តតាកែវ​។​

​យោងតាម​ប្រភពពី​ឪពុកម្ដាយ បាន​ឲ្យ​ដឹងថា កូន​របស់គាត់​បាន​ឈ្លោះ​ជាមួយនឹង​ប្រពន្ធ​ពីរ​បី​ថ្ងែ​ហើយ តែ​ព្រឹក​ទ្បើង​ក៏​មិនឃើញ​ទៅធ្វើ​ការ​ក៏​ឲ្យ​កូនស្រី​ទៅ​មើល ក៏​ឃើញ​កូនប្រុស​របស់គាត់​បាន​ចងក​សម្លាប់​នៅ​នឹង​បង្អួច​នៅក្នុង​បន្ទប់​ជួល​តែម្តង​។​

​បច្ចុប្បន្ន​សព​បុរស​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យវិច័យ​រួច ហើយ​សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា សព​បុរស​ខាងលើ​ពិតជា​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ហើយ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​បុណ្យ​តាម​ប្រពៃណី​៕
​ដោយ​៖​មី​ដា + ផាន់​ណា​

spot_img
×