Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​ណាស់​! ឈរ​ជជែក​គ្នា​ឌឺ​ដាក់​រថយន្ត​លើ​ដងផ្លូវ​ទោះ​ស៊ី​ប្លេ​យ៉ាងណា​ក៏​មិន​ខ្ចី​ខ្វល់ ប៉ះចំ​តៃកុង​ជើងល្អ លទ្ធផល​គឺថា​បែបនេះ​…(​វីដេអូ​)

spot_img

​កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​ក្នុងចំណោម​គ្នីគ្នា ៥ ទៅ ៦ នាក់ ត្រូវបាន​រថយន្ត​បែន​ដឹក​ដី​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​បោក​ក្បាល​ទៅនឹង​ដី រងរបួស​ធ្ងន់ធ្ងរ​តែម្តង ព្រោះតែ​ទង្វើ​ឈរ​ជជែក​គ្នា​នៅលើ​ចំណីផ្លូវ​ថ្នល់ ឌឺ​ដាក់​ម៉ូតូ​រថយន្ត​បើក​ឆ្លងកាត់​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ ត្រូវបាន​ដឹងថា បានកើត​ឡើង​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​តាមរយៈ​វីដេអូ​ថត​បាន​ស្តែងៗ បានបង្ហាញ​ឲ្យ​ឃើញ​យុវជន​មួយក្រុម បាន​កំពុង​ឈរ​ជជែក​គ្នា​នៅលើ​ដងផ្លូវ​មុខផ្ទះ និង​មួយសន្ទុះ​ក្រោយមក គេ​ក៏​បានឮ​សម្លេង​ស៊ី​ប្លេ​ខ្លាំងៗ​ពី​ចំណាយ​ពី​រថយន្ត​បង្ក​។ ប៉ុន្តែ​បើទោះជា​បានឮ​ស៊ី​ប្លេ​យ៉ាងណា ក៏​គេ​សង្កេតឃើញ​យុវជន​ទាំងនោះ​ឈរ​ហាក់​ធ្វើ​ព្រងើយ​។​

​តែ​យ៉ាងណា នេះ​ជា​ខណៈពេល​ដ៏​រន្ធត់​ខ្លាំងណាស់ ខណៈដែល​យុវជន​ដទៃ​បាននាំគ្នា​ដើរចូល​ក្នុង តែ​ដោយឡែក​យុវជន​ម្នាក់​ចុងក្រោយ​គេ​ហាក់​នៅតែ​ឌឺ​រថយន្ត ជាហេតុ​បណ្តាល​ឲ្យ​រថយន្ត​នោះ​ដែល​ទំនងជា​តៃកុង​ជើងល្អ​ដែរ បើក​មិន​គេច​បណ្តាល​ឲ្យ​បុក​យ៉ាង​ពេញទំហឹង​លាន់​សូរ​ផាំង ធ្វើ​ឲ្យ​ក្មេងស្រី​ជា​អ្នក​ថត​ស្រែក​ឆោឡោឡើង​ស្លុត​តែម្តង​។​

​សូម​ចែករំលែក​វីដេអូ​នេះ​ទាំងអស់គ្នា ដើម្បី​ទុកជា​មេរៀន​ដល់​អ្នកដទៃ ជាពិសេស​យុវជន​ទំនើងៗ​តាម​ស្រុកភូមិ​បានឃើញ​ផង​ថា ទង្វើ​ឌឺ​ដាក់​រថយន្ត គឺ​លទ្ធផល​បែប​នេះឯង​៕ ដោយ​៖ លឹម ហុង​


spot_img
×