Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា អរគុណ​អាជ្ញាធរ​ថៃ ដែល​ជួយ​សម្រួល​ក្នុងការ​ពន្យារ សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ (stay permit) និង​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ (work permit) ដល់​ពលករ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ខ្លឹមសារ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ជាមួយ​ឧបនាយករដ្ឋមន្ត្រី ដន ប្រា​ម៉ាត់​វិណៃ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

​បើតាម​សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ជំនួប​ប្រមុខ​ការទូត​កម្ពុជា​-​ថៃ ធ្វើឡើង​ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ថៃ ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​កិច្ចការ​តំបន់ និង​សកលលោក​ដែលជា​ប្រយោជន៍ និង​ជា​ក្ដីកង្វល់​រួម​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​គូសបញ្ជាក់ថា «​ក្នុងអំឡុង​កិច្ចសន្ទនា​នេះដែរ លោក ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​អាជ្ញាធរ​ថៃ ចំពោះ​ការជួយ​សម្រួល​ក្នុងការ​ពន្យារ សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ (stay permit) និង​ប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ (work permit) ដល់​ពលករ​កម្ពុជា ព្រមទាំង​បង្កើន​អត្ថប្រយោជន៍​សម្រាប់​អ្នក​បាត់បង់​ការងារ និង​អត្ថប្រយោជន៍​ផ្នែក​សង្គម​នានា ដល់​ពលករ​ដែល​ត្រូវបាន​ព្យួរការងារ​។ លោក​ក៏បាន​ស្នើ​ភាគី​ថៃ ឲ្យ​អនុញ្ញាត​ដល់​ពល​ករក​ម្ពុ​ជា ដែល​កាន់​បណ្ណ​ព្រំដែន (border passes) និង​ពលករ​ដែល​ចុះឈ្មោះ​ធ្វើការ​តាម MOU អាច​វិលត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ និង​ជួយ​បញ្ចុះ​ថ្លៃ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​ផងដែរ​»​។​

លោក ដន ប្រា​ម៉ាត់​វិណៃ បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទូទាំងប្រទេស​។ លោក​ក៏បាន​ថ្លែងអំណរគុណ ដល់​ក្រសួងការបរទេស​កម្ពុ​ជា ចំពោះ​ការជួយ​សម្រួល​ដល់​ការធ្វើ​មាតុភូមិនិវត្តន៍ របស់​ពលរដ្ឋ​ថៃ ក្នុងអំឡុងពេល​កូ​វីដ​-១៩​។​

​ជាការ​ឆ្លើយតប លោក ប្រាក់ សុខុន បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ថៃ ក្រោម​ការដឹកនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​ថៃ បាន​ដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​ថៃ សម្រាប់​ការផ្ដល់​ជំនួយ​ថវិកា និង​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ការជួយ​សម្រួល​ឲ្យ​និស្សិត និង​អ្នកជំងឺ​សង្គ្រោះបន្ទាន់​កម្ពុជា​ចេញ​-​ចូល​ប្រទេស​ថៃ​។​

ឧបនាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សង្កត់ធ្ងន់​ចំពោះ​សារសំខាន់​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​ស​ង្ឃឹ​ថា វ៉ាក់សាំង​របស់​ប្រទេស​ថៃ នឹងត្រូវ​បាន​ផលិត​ដោយ​ជោគជ័យ និង​ដាក់​ឲ្យ​ប្រើប្រាស់​បាន​ក្នុងពេល​ឆាប់ៗ​។​

​ភាគី​ទាំងពីរ​រីករាយ​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏​រឹងមាំ បើទោះបី​ជាមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​កម្ពុជា​បានស្នើ​ភាគី​ថៃ ជួយ​សម្រួលការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន បង្កើន​ការ​នាំចូល​កសិផល​រប​ស់​កម្ពុជា ព្រមទាំង​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​ការដឹកជញ្ជូន​ឆ្លងដែន និង​ការងារ​សំខាន់ៗ​ដទៃទៀត​។​

​ភាគី​ទាំងពីរ បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ការបើក​ច្រកព្រំដែន​តំបន់ និង​អន្តរជាតិ​ថ្មីៗ​បន្ថែមទៀត និង​ការដំឡើង​កំរិត​ច្រកព្រំដែន​តំបន់​ដែលមាន​ស្រាប់​ទៅជា​ច្រកព្រំដែន​អន្តរជាតិ​។ កម្ពុជា​កត់សម្គាល់​ដោយ​ក្តី​រីករាយ ចំពោះ​តួលេខ​វិនិយោគ​ថៃ​នៅ​កម្ពុជា ដែល​បាន​កើនឡើង​ជិត ៣​ដង ក្នុង​រយៈពេល ៨​ខែ ដើមឆ្នាំ​២០២០​នេះ ធៀប​នឹង​តួលេខ​ឆ្នាំមុន​។​

​កម្ពុជា​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ថៃ​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ឲ្យ​កាន់តែច្រើន​ថែមទៀត​។ ភាគី​ទាំងពីរ ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ និង​កត់សម្គាល់​ចំពោះ​វឌ្ឍនភាព​ដ៏​ល្អប្រសើរ លើ​វិស័យ​សំខាន់ៗ​ដទៃទៀត រួមមាន សន្តិសុខ អប់រំ ទេសចរណ៍ ថាមពល និង​ការតភ្ជាប់​។​

​ភាគី​ទាំងពីរ បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការអនុវត្ត​ឲ្យ​កាន់តែ​ប្រសើរ​នូវ​សេចក្តីថ្លែងការណ៍​រួម និង​កិច្ចព្រមព្រៀងទ្វេភាគី​នានា​រវាង​ប្រទេស​ទាំងពីរ និង​រំពឹងថា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​លើក​ទី​៤ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើក​ទី​១១ នឹងត្រូវ​បានរៀបចំ​ឡើង​ក្នុងពេល​សមស្រប​បំផុត ក្រោយ​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ បាន​ប្រសើរឡើង​។​

​ភាគី​ទាំងពីរ បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី ដូចជា អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ជាដើម​។ ប្រមុខ​ការទូត​ទាំងពីរ ថែមទាំង​បាន​សម្ដែង​ក្តី​រីករាយ​ចំពោះ​សមិទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ដែល​សម្រេចបាន​នាពេល​កន្លងមក ក្នុងឱកាស​នៃ​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ​។​

​ឧបនាយករដ្ឋមន្ត្រី​ទាំងពីរ បាន​អះអាង​ជាថ្មី អំពី​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព​ដ៏​យូរលង់ ភាពជា​អ្នកជិតខាង​ដ៏​ល្អ កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ភាពជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុលភាព រវាង​ព្រះរាជាណាចក្រ​ទាំងពីរ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×