Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាស​២​កន្លែង​ទៀត នឹង​លេច​រូបរាង​នៅ​រង្វង់​មូល​ចោមចៅ និង​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់

spot_img

​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​នឹងមាន​ស្ពាន​អាកាស​២​កន្លែង​ទៀត ដោយ​ទី​១​មាន​ទីតាំងនៅ​រង្វង់​ចោមចៅ ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​មួយកន្លែង​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​៦០​ម៉ែត្រ​កែង​នឹង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់​ខណ្ឌចំការមន​និង​ខណ្ឌមានជ័យ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ក្រោយ​ពិធី​ប្រគល់ និង​ទទួល​ស្ពាន​និង​ផ្លូវ​លី​យ៉ុង​ផាត់​ពី​ក្រុមហ៊ុន​L.Y.P group របស់លោក​ឧក​ញ្ញា លី​យ៉ុង​ផាត់ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ កាលពី​រសៀល​ថ្ងៃទី​១៥​តុលា​នេះ​។​

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍ថា​ ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​មាន​ជីវភាព​រីកចម្រើន ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ហើយ​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ម្នាក់ៗ​ស្ទើរតែ​សឹង​គ្រប់គ្នា​មាន​រថយន្ត​សម្រាប់​បើកបរ គឺ​មិនមែន​មានតែ​ក្នុង​រាជធានី​នោះទេ ចំណែក​បងប្អូន​នៅតាម​បណ្តា​ខេត្ត បងប្អូន​បាន​ប្រកប​របរ​កសិកម្ម បាន​ផល​យកទៅលក់ ហើយ​ក៏បាន​ចំណូល​យកទៅ​ទិញ​រថយន្ត ហើយ​បានធ្វើ​ដំណើរ​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ​។ បើតាម​ការប៉ាន់ស្មាន ក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ ទាំង​អ្នក​ចេញចូល និង​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​ប្រហែល​ជិត​៣​លាន​នាក់ ហើយ​រថយន្ត​ចេញចូល​ក៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ចាំបាច់​ណាស់​បញ្ហា​នេះ​ត្រូវតែ​គិតគូ​បន្ថែម​។​


​លោក​បន្ថែមថា គម្រោង​ក្នុង​រាជធានី​ភ្នំពេញ នឹង​ស្ពាន​អាកាស​នៅ​រង្វង់​ចោមចៅ​មួយទៀត និង​នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​៦០​ម៉ែត្រ (​ផ្លូវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​)​កែង​នឹង​ផ្លូវ​២៧១ នឹងធ្វើ​ស្ពាន​អាកាស​មួយទៀត ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍ បាន​ដោយ​សុវត្ថិភាព និង​មិនមាន​ការកកស្ទះ​ចរាចរណ៍ ។​


​លោក​អភិបាល បាន​ថ្លែង​បញ្ជាក់ទៀតថា ប្រជាពលរដ្ឋ​ឥឡូវ​បាន​យល់ច្បាស់​ថា តាំងពី​ទៅ​ឲ្យ​គេ​ផ្តាច់ជំនួយ ទៅ​ឲ្យ​គេ​កុំ​បញ្ជា​ទិញ​ផលិតផល​ចេញពី​ប្រទេស​កម្ពុជា ទៅ​ឲ្យ​គេ​កុំមក​វិនិយោគ​នៅ​កម្ពុជា ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី នៅ​កម្ពុជា បាន​យល់ច្បាស់​អស់ហើយ​នូវ​គ្រប់​ចំណុច​ទាំងនេះ ដែល​គេ​បានតែ​ថា ។ រឿង​ដែល​សំខាន់​នៅពេលដែល​ជួប​ការលំបាក​នោះ មិនដឹងថា​អ្នក​ដែលថា​នោះ​នៅទីណា អត់​ដែលមាន​មុខមក​ចូលរួមចំណែក​ជាមួយ​បងប្អូន​នោះទេ គឺ​មានតែ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​នាវា​កម្ពុជា​មកដល់​ចំណុច​នេះ ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវការពារ​សមិទ្ធផល​នេះ​ឲ្យ​បាន ត្រូវធ្វើ​យ៉ាងណា​ឲ្យ​សន្តិភាព​មាននៅ​កម្ពុជា និង​មានការ​អភិវឌ្ឍ​ទៅមុខ​បន្តទៀត​៕​​ដោយ​៖​កូ​ឡាប

spot_img
×