Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារតែ​អំណាច​ភ្លើង​ប្រច័ណ្ឌ ទើប​បុរស​ម្នាក់​មុខងារ​ជា​អនុប្រធាន​ការិយាល័យ​នាយកដ្ឋានអង្គរក្ស ​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ(វីដេអូ)

spot_img

​ភ្នំពេញ​៖ ករណី​ប្តី​បាន​បាញ់សម្លាប់​ប្រពន្ធ រួច​ក៏​យក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ក្នុង​ថ្លុកឈាម នោះ​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ កើតឡើង​នៅវេលា​ម៉ោង ៧ និង​១៥ នាទី​យប់ ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ នៅត្រង់​ចំណុះ​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ ផ្លូវ​៥៣BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ផ្ទះ​ជនរងគ្រោះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ប្តី​និង​ប្រពន្ធ​ទាំងពីរ​តែងតែ​ឈ្លោះ​ទាស់​ទាញ​គ្នា​ជាច្រើនលើក​រួចមកហើយ ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ស្រាប់តែ​មកដល់​និង​យប់​ប្រហែលជា​ម៉ោង​៧ ពួកគាត់​ក៏​ឮស្នូ​ផ្ទុះ​គ្រាប់កាំភ្លើង ៤​គ្រាប់ ហើយ​បាននាំគ្នា​ចូលទៅ​មើល​ក៏​ឃើញ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ប្តី​បាញ់​ទៅលើ​ប្រពន្ធ​
៣​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា អំពើហិង្សា​រហូត​ឈានដល់​ការបាញ់សម្លាប់​គ្នា​នេះ គឺ​ផ្តើមឡើង​ដោយ​ភ្លើង​ប្រច័ណ្ឌ ជនបង្ក​ជា​ប្តី​មានឈ្មោះ អ៊ុក ម៉ា​រ៉ា​ឌី អាយុ​៣៩​ឆ្នាំ មាន​តួនាទី​អនុប្រធាន​ការិយាល័យ​នាយកដ្ឋានអង្គរក្ស រីឯ​ប្រពន្ធ​ឈ្មោះ កែវ ស្រី​ដា អាយុ​៥៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៥៣BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ជាមួយគ្នា ហេតុការណ៍​នេះ​បាន​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ កាំភ្លើងខ្លី​មួយ​ដើម​ពណ៌​ខ្មៅ​ម៉ាក K59 ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​បាន​ទាក់ទង​ទៅខាង​ជំនាញ​កោសល្យវិច័យ ដោយបាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត បាន​បាញ់សម្លាប់​ខ្លួនឯង និង​ប្រពន្ធ​ពិតប្រាកដ​មែន រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូនទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ដោយ​៖ សា មេ​ត



spot_img
×