Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់ បម្រុង​លោត​ពីលើ​អគារ ត្រូវបាន​ជួយសង្គ្រោះ

spot_img

ខេត្ត​ព្រះសីហនុ ៖​នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៥៦​នាទី ស្ថិតនៅ​ចំណុច​ក្នុង​ការដ្ឋាន​កំពុង​សាងសង់ (​យីហោ​ហ៌ួ​ស៊ី​ញ​) ភូមិ​៥ ក្រុម​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Li hai Liang ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ កម្មករសំណង់ នៅ​ថ្ងៃកើតហេតុ​ខាងលើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឃើញ​ជន​ជាតិចិន​ម្នាក់ បម្រុង​លោត​ពីលើ​អគារ​ជាន់​ទី​២ ការដ្ឋាន​សំណង់​ខាងលើ ភ្លាមនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បានដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​យើង​សហការ​ជាមួយ​កម្លាំង​ជួយសង្គ្រោះ​៧១១ និង​កងរាជអាវុធហត្ថ​ខេត្ត​អន្តរាគមន៍ និង​បាន​សង្គ្រោះ​យក​ជនជាតិ​ចិន​នោះ រួច​បាន​បញ្ជូនមក​អធិការដ្ឋាន​ក្រុងព្រះសីហនុ​ធ្វើការ​តាម​នីតិវិធី ។

​តាម​ពិនិត្យ​ជាក់ស្តែង​ឃើញថា ជនជាតិ​នោះ​មាន​ធុំក្លិន​ស្រា​មាន​អាការ​ដូច​ស្រវឹងស្រា តែ​ក្រោយ​ពិនិត្យ​រក​ជាតិ​អាកុល​ពុំ​ឃើញ​មាន​ជាតិ​ស្រវឹង​នៅក្នុង​ខ្លួន ។ ចំពោះ​សារធាតុ​ញៀន យើង​ពិនិត្យ​មិនឃើញ​ដែរ ។

​ករណី​ខាងលើនេះ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ នឹង ស្រាវជ្រាវ​បន្ត ៕ ដោយ​៖​កូ​ឡាប​

spot_img
×