Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​មួយគ្រឿង បើក​ជ្រុល​ទៅបុក​រថយន្ត​ជា​ឡិច​ស៊ី​ស GS300 បណ្ដាល​ឲ្យ​ខ្ទេច​ទាំងស្រុង​

spot_img

​ភ្នំពេញ​៖​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន បានគេច​ពី​រថយន្ត​មួយគ្រឿង​ទៀត ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស GS 300 ពាក់កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​កង់​ចេញពី​រថយន្ត​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១២ និង ៥០​នាទី យប់ ឈានចូល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS 300 ដែល​ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 2-E 9903 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​ធម្មតា ខណៈពេល​មកដល់​ច​ណុ​ច​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក ម៉ែ​ក​សឺ​ដេ​ស​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AD 2997 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ជិត​ដល់​កន្លែងកើតហេតុ ក៏បាន​គេច​ពី​រថយន្ត​មួយគ្រឿង​ទៀត ដែល​មិន​ចាំ​ម៉ាក ក៏​ជ្រុល​ចង្កូត​ទៅបុក​នឹង​រថយន្ត​ឡិច​ស៊ី​ស GS 300 ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់​កង់​ចេញពី​រថយន្ត ។ បញ្ជាក់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​របួសស្នាម​ទេ រង​ការខូចខាត​តែ​រថយន្ត ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​គ្នា ជាមួយនឹង​ជំនាញ​ទាក់ទង​ទៅ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​ពីរ​គ្រឿង ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖​សា​មេ​ត​


spot_img
×