Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គាំទ្រ​ទាំងស្រុង​មតិ​លើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទី​ចំរើន​កុសល ប៉ុន្តែ​ក្នុងនាម​ជា​សមត្ថកិច្ច​ត្រូវតែ​ចូលរួម​គោរព​ច្បាប់ មិនត្រូវ​ជិះ​រថយន្ត​បញ្ច្រាសទិស​នោះទេ​

spot_img

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គាំទ្រ​ទាំងស្រុង​មតិ​លើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទី​ចំរើន​កុសល ប៉ុន្តែ​ក្នុងនាម​ជា​សមត្ថកិច្ច​ត្រូវតែ​ចូលរួម​គោរព​ច្បាប់ ដើម្បី​បង្ហាញ​ជា​គំរូ​ដ៏​ល្អ​ដល់​ប្រជា​ពល​ដ្ឋ​ទូទៅ ។​

​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០២០ មាន​រថយន្ត​មួយគ្រឿង​ម៉ាក PRUIS ព័ណ៌ ស មិន​ចាំ​ផ្លាកលេខ បាន​បើកបរ​ខុស​ទិស​ចរាចរណ៍ (​ហាម​ត្រឡប់ក្រោយ​) នៅ​គោលដៅ​ស្តុ​ប​ពេទ្យ​ចិន ខណៈនោះ​មន្ត្រី​ជាប់កិច្ចសន្យា​ខាងលើ ក៏បាន​ចេញ​ធ្វើ​ការឃាត់ និង​លូកដៃ​ទាញយក​ទូរស័ព្ទ​ពី​ម្ចាស់​រថយន្ត​ដែល​កំពុង​ថត​សកម្មភាព ដោយ​ប្រើ​កាយវិការ និង​ពាក្យសម្តី មិន​សមរម្យ​អំឡុងពេល​អនុវត្ត​ច្បាប់ ដោយឡែក​មន្ត្រី​ជាប់កិច្ចសន្យា​គឺ គ្មាន​សិទ្ធិ​ឃាត់​រថយន្ត​ត្រួតពិនិត្យ​ឡើយ គឺមាន​តួនាទី​ត្រឹមតែ​ចូលរួម​សហការ​ណ៍​ជាមួយ​មន្ត្រីនគរបាល​ច​រាច​រណ៍ ក្នុង​ការជួយ​ដោះស្រាយ និង​សម្រួលការ​កកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ ។ ហើយ​ចំពោះ​ករណី​ខាងលើនេះ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ហៅ​មន្ត្រី​ជាប់កិច្ចសន្យា​រូបនេះ មក​ធ្វើ​កិច្ចសន្យា ត្រួតពិនិត្យ និង​បានដាក់​ពិន័យ​នៅ​ការិយាល័យ រួចរាល់​ហើយ ។
​ដោយឡែក​ក្នុងករណី​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សូម​គាំទ្រ និង​យល់​ស្របតាម​មតិ​ប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទី ចំរើន​កុសល ដែល​បាន​លើកឡើងថា​មន្ត្រី​ជាប់កិច្ចសន្យា​គឺ​គ្មាន​សិទ្ធិ​ឃាត់​រថយន្ត​ត្រួតពិនិត្យ​ឡើយ គឺមាន​តួនាទី​ត្រឹមតែ​ចូលរួម​ជាមួយ​មន្ត្រីនគរបាល​ចរាចរណ៍ ក្នុង​ការជួយ​ដោះស្រាយ និង​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ ប៉ុន្តែ​ទោះជា​យ៉ាងណា​ជាការ​សំណូមពរ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ការិយាល័យ​ច​រា​រណ៍​ផ្លូវគោក សូម​សំណូមពរ​ដូចខាងក្រោម​៖ ក្នុងនាម​ជាម​ន្ត្រី​សមត្ថកិច្ច សូមមេត្តា​ចូលរួម​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍ គោរព​ផ្លាកសញ្ញា​ចរាចរណ៍ គោរព​គំនូស​សញ្ញា​ចរាចរណ៍ ភ្លើងស្តុប​ចរាចរណ៍ ដើម្បី​បង្ហាញ​ជា​គំរូ​ដ៏​ល្អ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ម្យ៉ាងវិញទៀត​ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បញ្ចៀស កុំ​ឲ្យ​មានការ​គ្រោះថ្នាក់​ចរាចរ​ណ៍​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ៕​ដោយ​៖​កូ​ឡាប​


spot_img
×