Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ Angie ទទួលបាន​សមាជិក​ដំបូង​ហើយ មុខ​ឡើង Cute តែម្តង​

spot_img

​ភ្នំពេញ​៖ តារាចម្រៀង Angie ក្រោយ​រៀបការ​រួច​និង​សម្ងំ​កើប​លុយ​ជាមួយ​ស្វាមី​យ៉ាង​ពេញទំហឹង​ពីមុខ​ជំនួញ​អន​ឡាញ ឥឡូវនេះ​ទទួលបាន​សមាជិក​ដំបូង​ហើយ​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​អ្នកនាង Angie បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា “??????? ម្ចាស់ជីវិត​ម៉ាក់ អ្នក​ទាំង​២​ជា​កម្លាំងចិត្ត​ដ៏​អស្ចារ្យ​របស់ខ្ញុំ អារម្មណ៍​ឈឺ​និង​អារម្មណ៍​លំបាក​ក្នុង​ខ្លួន ប្រែក្លាយជា​អារម្មណ៍​រំភើប​រីករាយ​ពេលដែល​មាន​នាក់​ទាំង​២​នៅក្បែរ​
​អូន​ឈ្មោះ គង់ វិ​រះ​អ៊ី​ដេ​ន កើត​ថ្ងៃអាទិត្យ ខែតុលា ឆ្នាំ​២០២០ ទម្ងន់​ស្តង់ដារ ៣,៥២​គីឡូក្រាម​”​។​

​គួររំលឹកថា បន្ទាប់ពី​រៀបការ​ជាមួយ​ស្វាមី​ដែលជា​កូន​អ្នកជំនួញ អែន​ជី ហាក់​លែង​រវល់​និង​សិល្បៈ​ដូច​មុន ទាំង​ការ​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ ឬ​ការថត​ផ្សាយពាណិជ្ជកម្ម ហើយ​ងាក​មក​ចាប់អារម្មណ៍​តែ​ការបង្កើត​មុខរបរ​រកស៊ី​ជាមួយ​ស្វាមី​។ ជាក់ស្តែង​ក្រោយ​ប្រឡូក​លើ​វិស័យ​មុខ​ជំនួញ Angie ហាក់​កាក់កប​ជាង​មុខរបរ​ជា​តារាចម្រៀង ដោយ​ត្រឹម​រយៈពេល​ខ្លី​សោះ នាង​ទទួលបាន​ជោគជ័យ​មិនធម្មតា សល់​វីឡា ឡាន លុយ​ហូរហៀរ ថែមទាំង​ទើប​ទទួលបាន​ទ្រព្យ​សំណព្វចិត្ត​មួយទៀត គឺ​កូនប្រុស​ជាទី​ស្រឡាញ់ ដែល​ធ្វើឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ស្ងើចសរសើរ​ថា សល់​ទាំង​ទ្រព្យ​មាន​ទាំង​ក្តី​សុខ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×