Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ប្តី​បាញ់សម្លាប់​ប្រពន្ធ​ហើយ​បាញ់​ខ្លួនឯង ដោយសារ​ភ្លើង​ប្រច័ណ្ឌ កើតរឿង​ឈ្លោះប្រកែក​គ្នា

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរ​បាយ​ល​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០​នេះ​បានបញ្ជាក់​ប្រាប់ថា ពាក់ព័ន្ធ​ករណី​ប្តី​បាញ់សម្លាប់​ប្រពន្ធ​ហើយ​បាញ់​ខ្លួនឯង នៅ​ជិត​វត្ត​ដំបូក​ខ្ពស់ សង្កាត់​បឹងទំពន់​ថា កើតឡើង​ដោយសារ​អំណាច​នៃ​ភ្លើង​ប្រច័ណ្ឌ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា អំពី​ឃាតកម្ម​បាញ់សម្លាប់​ប្រពន្ធ​រួច​បាញ់សម្លាប់​ខ្លួនឯង​នេះ កើតឡើង​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុងផ្ទះ​ជួល​លេខ​៦២ E0E1 ផ្លូវ ៥៣BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ អ៊ុក ម៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល​លេខ​៦២ E0E1 ផ្លូវ ៥៣BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​នាយរង​ផ្នែក​បច្ចេកទេស និង​គិលានដ្ឋាន នៃ​នាយកដ្ឋានអង្គរក្ស​ក្រសួងមហាផ្ទៃ បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំក្បាល​ចំហៀង​ខាងស្តាំ​ធ្លាយ​ទៅខាង​ឆ្វេង​។​

​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ កែវ ស្រី​ដា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ លំនៅ​ផ្ទះជួល​លេខ​៦២ E0E1 ផ្លូវ ៥៣BT ភូមិ​ក្បាល​ទំនប់​សង្កាត់ បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មេផ្ទះ បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​២​គ្រាប់ ត្រូវចំ​ប្រអប់​ទ្រូង​ខាងស្តាំ​ធ្លា​យមក​ប្រអប់​ទ្រូង​ខាងឆ្វេង ចំនួន​១​កន្លែង និង​ត្រូវចំ​ក្រោម​ផ្ចិត​ធ្លា​យមក​កណ្តាល​ខ្នង​ចំនួន​១​កន្លែង​។​

​វត្ថុតាង​បន្សល់ទុក​នៅ​កន្លែងកើតហេតុ​រួមមាន​អាវុធខ្លី​១​ដើម ម៉ា​កឡុក​ចិន CF92 ពណ៌​ខ្មៅ លេខ 00249109236, បង់​ចំនួន​១, គ្រាប់​ចំនួន​៥​គ្រាប់​, សម្បក​គ្រាប់​ចំនួន​៣​សម្បក ត្រូវបាន​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យកទៅ​រក្សាទុក​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ អ៊ុក សុផាន់​ណា ភេទ​ស្រី អាយុ​៤៥ ឆ្នាំ ដែល​ត្រូវជា​បងស្រី​របស់​ឈ្មោះ អ៊ុក ម៉ា​រ៉ា​ឌី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច រូបគាត់ (​ឈ្មោះ អ៊ុក សុផាន់​ណា​) កំពុង​ដាំបាយ​នៅក្នុង​ផ្ទះកើតហេតុ ស្រាប់តែ​ឃើញ​ប្អូនប្រុស​ឈ្មោះ អ៊ុក ម៉ា​រ៉ា​ឌី ត្រឡប់មកផ្ទះ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ប្រពន្ធ​ឈ្មោះ កែវ ស្រី​ដា ត្រឡប់មកផ្ទះ​តាម​ក្រោយ ក្នុងពេលនោះ​អ្នក​ទាំង​បាន​ឈ្លោះប្រកែក​គ្នា (​ដោយ​ស្ត្រី​ជា​ប្រពន្ធ​ប្រច័ណ្ឌ​ចោទ​ប្តី​ថា​មាន​ស្រី​) ខណៈនោះ​ឈ្មោះ អ៊ុក ម៉ា​រ៉ា​ឌី បាន​យក​កាំភ្លើងខ្លី​១​ដើម​ម៉ា​កឡុក​ចិន ពណ៌​ខ្មៅ មក​អា​មេ​គំរាម​ប្រពន្ធ​ឈ្មោះ កែវ ស្រី​ដា ក្នុងពេលនោះ​ឈ្មោះ អ៊ុក សុផាន់​ណា បាន​ស្ទុះ​ចេញពី​ចង្ក្រាន​បាយ​ចូលទៅ​ឃាត់​អ្នក​ទាំង​២​នាក់ ឲ្យ​ឈប់​ឈ្លោះ​គ្នា រួច​ដើរ​ត្រឡប់មក​កន្លែង​ដាំបាយ​វិញ ស្រាប់តែ​អ្នក​ទាំង​២​នាក់ បាន​ឈ្លោះ​គ្នា​បន្តទៀត ហើយក៏​ឮ​ស្នួរ​កាំភ្លើង​ចំនួន​២​គ្រាប់​បន្តបន្ទាប់​គ្នា ពេលនោះ ឈ្មោះ អ៊ុក សុផាន់​ណា បានរ​ត់ទៅ​មើលឃើញ​ឈ្មោះ អ៊ុក ម៉ា​រ៉ា​ឌី ដេកស្លាប់​នៅលើ​កម្រាល​ឥដ្ឋ ចំណែក​ឈ្មោះ កែវ ស្រី​ដា បាន​ដេកស្លាប់​នៅលើ​កៅអី​ផ្ងា​ក្រោយ​ក្បាល​ទល់​ឥដ្ឋ (​នៅក្បែរ​គ្នា​)​។​

​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ , ការពិនិត្យ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ការប្រមូល​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​សន្និដ្ឋាន ជា​ករណី​ឃាតកម្ម បាញ់សម្លាប់​ប្រពន្ធ​រួច​បាញ់សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន​។​

​ចំពោះ​សព​ប្តី​ឈ្មោះ អ៊ុក ម៉ា​រ៉ា​ឌី ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ភូមិ​ពៅ ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ចំណែក​សព​ប្រពន្ធ​ឈ្មោះ កែវ ស្រី​ដា ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×