Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ប្រព័ន្ធ​បង្ហូរទឹក ក្នុងភូមិ​សាស្ត្រ​សង្កាត់​សំរោងក្រោម សង្កាត់​ត្រពាំង​ក្រសាំង ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​៤ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ដ្រី​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មន្ដ្រីរដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ដ្រីរដ្ឋបាល​ខណ្ឌ​កំបូល និង​មន្ដ្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ប្រព័ន្ធ​បង្ហូរទឹក ក្នុងភូមិ​សាស្ត្រ​សង្កាត់​សំរោងក្រោម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិច​ក្នុង​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាពិសេស​មុខ​បញ្ជាការដ្ឋាន កងទ័ពជើងគោក លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​។

​ជា​ដំណោះស្រាយ​ជំហាន​ដំបូង កាលពី​យប់​ថ្ងៃ​សុក្រ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រដ្ឋបាល​ខណ្ឌ​កំបូល កាយ​ផ្ដាច់​ផ្លូវ​និង​ដាក់លូ​ក្នុងភូមិ​ត្រពាំង​ក្រសាំង និង​ភូមិ​ជង្រុក បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ដើម្បី​បើកមុខ​ទឹក​ឱ្យ​ហូរ រំដោះ​ទឹក​ចេញពី​ផ្លូវជាតិ​លេខ​៤ មុខ​បញ្ជាការដ្ឋាន កងទ័ពជើងគោក និង​បានដាក់​គ្រឿង​កាយ​ស្ដារ​ប្រឡាយ​បណ្ដោយ​មហាវិថី ឈ្នះ ឈ្នះ ដើម្បី​បើកមុខ​ទឹក​ឱ្យ​ហូរ​ចូលក្នុង​បឹង​តា​មោក រំដោះ​ការ​ជន់​លិច​ទឹកជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕ ដោយ​៖​កូ​ឡាប​

spot_img
×