Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ចម្លែក​ពុំគួរ​ជឿ ៖ ក្មេងប្រុស​អាច​ទម្លាក់​ស៊ុត​ចេញ​តាម​រន្ធ​គូ​ថ​ (Video inside)

spot_img

ព័ត៌មាន​ស្តីពី​ក្មេងប្រុស​ចម្លែក​អាយុ ១២​ឆ្នាំ Akmal មាន​សមត្ថភាព​អាច​ទម្លាក់​ស៊ុត ធ្លាប់​បង្ក​ភាព​ជ្រួលច្របល់​ពេញ​ភូមិ Mangempang ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​កន្លែង​ដែល​ប្អូនប្រុស​កំពុង​រស់នៅ​។​

​ក្មេងប្រុស​ចម្លែក សញ្ជាតិ​ឥណ្ឌូណេស៊ី ចាប់ផ្តើម​ល្បីល្បាញ ក្រោយពេល​ដែល​អ្នកជិតខាង​របស់​ប្អូន​បាន​បង្ហោះ​ខ្សែ​វីដេអូ​បង្ហាញឲ្យឃើញ​ទិដ្ឋភាព Akmal “​ទម្លាក់​ស៊ុត​” តាម​រន្ធ​គូ​ថឡើង​បណ្តាញ​សង្គម​។​

​មុន​នោះ Akmal ឲ្យដឹងថា គេ​ចេះតែ​ទទួល​អារម្មណ៍​ពិបាក​ទ្រាំ​ក្នុង​ពោះ​។ ក្នុងអំឡុង​១​សប្តាហ៍ ក្រោយ​ក្មេងប្រុស​បាន “​ជ្រុះ​”​ចេញ​ស៊ុត ៧​គ្រាប់ ដែល​ស្រដៀង​នឹង​ស៊ុតមាន់​។ បារម្ភ​ហើយ​ពុំ​យល់​ថា មាន​អ្វី​កើតឡើង ឪពុកម្តាយ Akmal បាន​នាំ​ប្អូន​ទៅកាន់​មន្ទីរពេទ្យ​ប្រចាំ​តំបន់​នោះ​។​

​ក្រោយពេល​ថត X-ray ក្រុម​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​ឃើញ​នៅ​ចន្លោះ​ឆ្អឹងត្រគាក​របស់​ប្តូនមាន​វត្ថុ​មួយ​រាង​មូល​ទ្រ​វែង ប៉ុន្តែ​ពុំ​អាច​បកស្រាយ​បាន​ថា​ជា​អ្វី​។​

១​ម៉ោង​ក្រោយមក Akmal បន្ត​ទម្លាក់​ស៊ុត ៧​គ្រាប់​ទៀត​។ វេជ្ជបណ្ឌិត Ferliyan មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកចូលរួម​ថត និង​ពិនិត្យ​ហ្វីល X-Ray ឲ្យ Akmar ទទួលស្គាល់ថា ភ្នាក់ងារ​សុខាភិបាល​ពុំ​អាច​រកឃើញ​មូលហេតុ​បង្ក​ឲ្យមាន​បាតុភូតដ៏​មហាកម្រ ពុំ​ដែល​ប្រទះ​ដូច្នេះ​ទេ​!៕ សូ​យ​ន​

spot_img
×