Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ៖ ជំងឺ​កូ​វីដ​-១៩ គឺ​បាន​ផ្លាស់ប្តូរ​នូវ​ទម្លាប់​រស់នៅ ទម្លាប់​ធ្វើការ​ងារ និង​ទម្លាប់​ប្រាស្រ័យ​ទំនាក់ទំនង​គ្នា​ដែល​យើង​មិន​ធ្លាប់មាន​ពីមុន​

spot_img

​ភ្នំពេញ​៖​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​នៅ​ព្រឹក​ថ្ងៃទី ៤ ខែតុលា​ឆ្នាំ ២០២០ ថា ក្នុងពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​វាយលុក​នៅ​ទូទាំង​ពិភព​លក គឺ​បាន​ផ្លាស់ប្តូរ​នូវ​ទម្លាប់​រស់នៅ ទម្លាប់​ធ្វើការ​ងារ និង​ទម្លាប់​ប្រាស្រ័យ​ទំនាក់ទំនង​គ្នា ដែល​យើង​មិន​ធ្លាប់មាន​ពីមុន​ដូចជា​ការពាក់​ម៉ាស់ និង​នៅ​ឆ្ងាយ​គម្លាត​ដាច់ពីគ្នា​ជាដើម​…​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា ដោយសារ​ជំងឺ​កូ​វីដ​-១៩ ពុំទាន់​មាន​ថ្នាំ​ព្យាបាល ហើយ​ឆ្លង​រីក​រាលដាល​លឿន សូម្បីតែ​ប្រធានាធិបតី​អាមេរិក​ក៏មាន​ឆ្លង​ជំងឺ​នេះដែរ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ទឹក​អាល់កុល នឹង​ពាក់​ម៉ាស​ទៅតាម​ស្ថានភាព​នឹង​តម្រូវការ​ចាំបាច់​ជាក់ស្តែង​។ សូមកុំ​មើលស្រាល​នឹង​ធ្វេសប្រហែស​ចំពោះ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​សោះ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ ធ្វើដំណើរ​មាន​សុវត្ថិភាព និង​បាន​សប្បាយរីករាយ​ជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ថ្ងៃ​ចុង​សប្តាហ៍​៕​ដោយ​៖​កូ​ឡាប​

spot_img
×