Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង​! បុរស​ម្នាក់​យក​«​ទ្រុង​»​ពាក់​ក្បាល​ដើម្បី​ផ្តាច់​បារី និង​អនុញ្ញាត​តែ​ប្រពន្ធ​ម្នាក់​គត់​មាន​សិទ្ធិ​បើកសោ​សម្រាប់​អាហារ​!

spot_img

​​មនុស្ស​គ្រប់រូប​បាន​យល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​ការជក់បារី ។ ហើយ​ថ្វីបើ​មានការ​ព្រមាន​ពី​ការផ្សាយពាណិជ្ជកម្ម​ទូរទស្សន៍ និង​សូម្បី​បិទ​ប្រកាស​នៅលើ​កញ្ចប់​បារី​ក៏ដោយ ក៏​មនុស្ស​ជាច្រើន​នៅតែ​បន្ត​ជក់បារី​ដោយសារ​មូលហេតុ​ផ្សេងៗ​ដូចជា​ការ​ញៀន ។​

​ក្រៅពី​គ្រោះថ្នាក់​ដល់​សុខភាព នោះ​ការជក់បារី​ក៏​ខាតបង់​ថវិការ​ច្រើនណាស់​ផងដែរ ។ ពិតណាស់ អ្នកញៀន​បារី​ជាច្រើន តែង​ប្រើ​វិធី​ផ្សេងៗ​ទៅតាម​លក្ខណៈ​វិ​ជ្ជ​សាស្ត្រ​ផ្តល់​ដំបូន្មាន ដើម្បី​ផ្តាច់ការ​ញៀន​ជក់បារី ។ ប៉ុន្តែ សម្រាប់​បុរស​ម្នាក់នេះ បានធ្វើ​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​មានការ​ភ្ញាក់ផ្អើល និង​អស់សំណើច​ជាខ្លាំង ជាមួយ​វិធី​ផ្តាច់​ជក់បារី​ដ៏​ចម្លែក​របស់គាត់ ។ ជាក់ស្តែង ដើម្បី​ផ្តាច់​ជក់បារី បុរស​ទួ​គី​ម្នា​ក់បាន​ប្រើ «​ទ្រុង​» គ្រប​ក្បាល​របស់គាត់ និង​ផ្តល់​កូនសោ​ឲ្យ​ប្រពន្ធ​របស់គាត់​ជា​អ្នក​ចាក់ នៅមុន​និង​ក្រោយពេល​ទទួលទាន​អាហារ ។

​ដោយសារ​ចង់​រក្សា​ការសន្យា​នូវ​ទម្លាប់​ដ៏​អាក្រក់​របស់​របស់ខ្លួន លោក Ibrahim Yucel បានសម្រេច​ចិត្ត​បង្កើត​ទ្រុង​ចាក់សោ​មួយ ដើម្បី​ពាក់​ក្បាល​របស់គាត់ ដូច្នេះ គាត់​នឹង​ពុំ​អាច​ជក់បារី​បាន ។​

​គួរ​បញ្ជាក់ថា បុរស​អាយុ ៤២ ឆ្នាំ រូបនេះ បាន​កំពុង​ជក់​ញៀន​ជក់បារី ២ កញ្ចប់ ក្នុង​១​ថ្ងៃ និង​ប្រើប្រាស់​វា​អស់​រយៈពេល​ជាង ២០ ឆ្នាំ មកហើយ ប៉ុន្តែ គាត់​សម្រេចចិត្ត​បញ្ឈប់​ជក់ នៅពេល​ឪពុក​របស់គាត់​ស្លាប់​ដោយ​មហារីក​សួត ។ គាត់​បាន​ព្យាយាម​ឈប់​ជក់​ជាច្រើនលើក​មកហើយ ប៉ុន្តែ តែងតែ​បរាជ័យ​នៅ​ទីបញ្ចប់ ៕ ចន្ទី

spot_img
×