Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​កូន​ទំនើង បង្ក​អំពើហិង្សា​វាយ​ឪពុក​បង្កើត​សន្លប់​របួស​ក្បាល​ដេរ​៣​ថ្នេរ​

spot_img

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​កូន​ទំនើង​ករណី​បង្ក​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័​ន្ឋ​(​វាយ​ឪពុក​បង្កើត​) កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​០០​នាទី ត្រង់ចំណុច​ក្នុងផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ជនសង្ស័យ​ឈ្មោះ បណ្តុះ សូលី​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ វត្ថុតាង​ចាប់យក​៖ ១.​កង្ហារ ពណ៌​ប្រផេះ​(​បាក​បាក់​ជា​ពីរ​កំណាត់​) ចំនួន​១​គ្រឿង​។​

​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ និង​០០​នាទី ជនរងគ្រោះ​ឈ្មោះ សូ​ម៉េ​ត បណ្តុះ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ត្រូវជា​ឪពុក​បង្កើតរ​បស់ជនស​ង្ស័​យ​ឈ្មោះ បណ្តុះ សូលី​ដា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​កំពុង​សម្រាក​នៅក្នុង​ផ្ទះ ស្ថិតនៅ​ភូមិ​អន្លង់​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពេលនោះ​ជនសង្ស័យ​ផឹកស្រា​ស្រវឹង ជេរប្រមាថ​មើលងាយ​ឈ្មោះ ហោ យ៉េ​ម ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ត្រូវជា​ស្រី​ស្នេហ៍​របស់​ជនសង្ស័យ ហើយ​ជនរងគ្រោះ​ជា​ឪពុក​បង្កើតរ​បស់ជនស​ង្ស័ បាន​ហាមឃាត់​ជនសង្ស័យ​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា តែ​ជនសង្ស័យ​មិន​ស្តាប់ ហើយ​ថែមទាំង​ជេរ​ជនរងគ្រោះ​ថា អា​ចុយ​ម្រា​យ​ឯង​មក​វាយ​អញ​មក ។ បន្ទាប់មក​ជនរងគ្រោះ​បាន​ស្ទុះ​ទៅ​ទះកំផ្លៀង​ជនសង្ស័យ​ខាងស្តាំ​ចំនួន​មួយ​ដៃ ហើយ​ជនសង្ស័យ​ខឹង​ក៏បាន រុញច្រាន​ជនរងគ្រោះ​អិ​ប​នឹង​ជញ្ជាំង រួច​ទាញ​កង្ហារ​វ៉ៃ​ទៅលើ​ជនរងគ្រោះ​ពីក្រោយ​មួយ​កង្ហារ បណ្តាល​ឲ្យ​កង្ហារ​បាក់​ជា​ពីរ​កំណាត់ ។ ពេល​ឃើញ​ដូចនេះ​ឈ្មោះ ឡេង ណា​រ៉ុង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ (​ត្រូវជា​ប្រព​ន្ឋ​របស់​ជនរងគ្រោះ និង​ជា​ម្តាយបង្កើតរ​បស់ជនស​ង្ស័​យ​) បាន​ចូលទៅ​ឃាត់ ហើយ​ចាប់ទាញ​ជនរងគ្រោះ​ចេញ​ក្រៅ​ផ្ទះ ហើយ​ជនសង្ស័យ​បាន​ជេរ​ជនរងគ្រោះ​ថា អញ​សម្លាប់​អា​ចុយ​ម្រា​យ​ឯង​ឲ្យ​ងាប់ រួច​ជនសង្ស័យ​បាន​ស្ទុះ​ដាល់​ជនរងគ្រោះ​មួយ​ដៃ​ចំ​កណ្តាល​មុខ​ដួល​ផ្ងារ​ទៅក្រោយ​លើ​ឥដ្ឋការ៉ូ​បណ្តាល​ឲ្យ​បែកក្បាល​ជង​រងគ្រោះ​សន្លប់​បាន​បាត់ស្មារតី យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ដង្កោ ដេរ​ចំនួន​៣​ថ្នេរ ។​

​ក្រោយ​កើតហេតុ ឈ្មោះ​ឡេង ណា​រ៉ុង បានមក​រាយការណ៍​និង​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស រួច​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​សបាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស តាម​នីតិវិធី​ច្បាប់​តែម្តង ៕​ដោយ​៖​កូ​ឡាប​


spot_img
×