Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូនពរ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ភរិយា ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២ តុលា ឆ្នាំ​២០២០ លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ដោយផ្ទាល់​ឲ្យ​អន្តរជាតិ​បានដឹងថា លោក​និង​ភរិយា​បានធ្វើ​តេស្ត​វិជ្ជមាន ចំពោះ​ជំងឺ COVID-19 បន្ទាប់ពី​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់លោក គឺ​លោកស្រី ហូប ហី​ក បាន​ឆ្លង​ជំងឺ​នេះ​។ បច្ចុប្បន្ន​លោក ត្រាំ កំពុងតែ​សម្រាក​នៅ​មន្ទីរពេទ្យ​យោធា​មួយកន្លែង ដើម្បី​ទទួល​ការតាមដាន និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ បាន​ផ្ញើ​សារ​ជូនពរ​ដល់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និង​ភរិយា សូម​ឲ្យ​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​។​

​នៅក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់ថា​៖ «​ឯកឧត្តម ដូ​ណា​ល់ យ៉េ ត្រាំ​, ប្រធានាធិបតី សហរដ្ឋអាមេរិក​, ក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី​. ឯកឧត្ដម​ជាទីគោរព​រាប់អាន​, ខ្ញុំ និង​ភរិយា មាន​កី្ត​ក្រៀមក្រំ​ជា​ពន់ពេក ដោយបាន​ទទួលដំណឹង​ថា ឯកឧត្តម​ប្រធានាធិបតី ព្រមទាំង​លោកជំទាវ​បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ក្នុងខណៈ​ពេលដែល​សហ​រដ្ឋ​អាមេរិក និង​ពិភពលោក​កំពុង​ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​ជំងឺ ថ្មី​នេះ ក៏ដូចជា​ដោះស្រាយ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​។​

​ខ្ញុំ និង​ភរិយា សូម​ជូនពរ​ស័ព្ទ​សាធុការ​ដ៏​បវរ​សូម​ឲ្យ​ឯកឧត្តម និង​លោកជំទាវ​ឆាប់​បានជា​សះស្បើយ​ឡើងវិញ និង​មាន​សុខ​ភាពល្អ​បរិបូណ៌​។​

​ខ្ញុំ​សូម ឯកឧត្តម​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​”៕​ដោយ​៖​កូ​ឡាប​

   

spot_img
×