Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ មាន​ចំនួន ៦៤​នាក់ ត្រូវ អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​, ឯ​១៣៧​នាក់​ទៀត​បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​

spot_img

​ប៉ោយប៉ែត​៖ ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នា​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក មាន​ចំនួន ៦៤​នាក់ ស្រី ១៦​នាក់ និង​កុមារ ៣​នាក់​។ ចំណែកឯ​ពលរដ្ឋ​ខ្មែរ ដែល​បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ១៣៧​នាក់​។​

​ចំពោះ​ពលករ​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ធ្វើការ​អប់រំ​ណែនាំ បន្ទាប់មក​ប្រគល់ជូន​ក្រុមការងារ ទទួល​ពលករ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​ធ្វើការ​បន្ត​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន មិនទាន់​បើក​ឱ្យ​អ្នកដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​នៅឡើយ ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ និង​រថយន្ត​ដឹកទំនិញ​ធន់​ធំ ដំណើរការ​ជាធម្មតា​។​

​ចំណែក​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥​និង​០០​នាទី ភាគី​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ គ្រប់​សញ្ជាតិ​ចេញ​-​ចូល ឆ្លងកាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង កូ​វីដ​-១៩​។

​ក្នុង​ការបិទច្រក​នេះ ភាគី​ថៃ​បាន​លើកលែង ទំនិញ​ដែល​ទទួលបាន​ការអនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ដែល​ទទួលបាន​ការអនុញ្ញាត ព្រមទាំង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី កម្ពុជា​-​ថៃ បាន​ត្រឹមត្រូវ និង​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​ថៃ ដែល​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​រៀងៗ​ខ្លួន​។​

​ចំណែកឯ​ពលរដ្ឋ​ខ្មែរ ដែល​បន្ត​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន ១៣៧​នាក់ ស្រី ៦៣​នាក់ និង​ពលរដ្ឋ​ថៃ​ដែល​បាន​ចាកចេញ​មាន​ចំនួន ៣​នាក់ ស្រី ១​នាក់ ដោយមាន​ឯកសារ​ចេញពី​ស្ថានទូត​ថៃ និង​លិខិតបញ្ជាក់​សុខភាព​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×