Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Facebook បាន​ប្ដឹង​ក្រុមហ៊ុន​ពីរ​ទាក់ទង​នឹង​ការ​លួច​ប្រមូល​ទិន្នន័យ​

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Facebook បានដាក់​ពាក្យបណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​ពីរ ដែលជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​មុខងារ​បន្ថែម (Extensions) សម្រាប់​ប្រើប្រាស់​ជាមួយ​កម្មវិធី Chrome​។ ក្រុមហ៊ុន​ទាំងពីរ​នេះ​មាន​ឈ្មោះថា BrandTotal Ltd. និង Unimania Inc. ហើយ​ពួកគេ​បាន​បង្កើត​កម្មវិធី UpVoice និង​កម្មវិធី Ads Feed ដែលមាន​ដាក់ឱ្យ​ទាញយក​បាន​ពី​ក្នុង Chrome Web Store ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​បើតាម​ការចោទប្រកាន់​របស់​ក្រុមហ៊ុន Facebook នៅក្នុង​ពាក្យបណ្ដឹង​បានឱ្យដឹងថា​ក្រុមហ៊ុន BrandTotal បាន​ប្រើល្បិច​ល្បួង​អ្នកប្រើប្រាស់ ដោយ​ផ្ដល់​ប្រាក់កាស​ជា​ប្រភេទ​កាត ឱ្យ​ពួកគេ​បន្តិចបន្តួច​ជា​ថ្នូរ​នឹង​ការបញ្ចូល​កម្មវិធី​នេះ ចំណែកឯ​ក្រុមហ៊ុន Unimania ត្រូវបាន​ចោទប្រកាន់​ដោយ​ប្រើល្បិច​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ថា នៅពេលដែល​ពួកគេ​ទាញយក​កម្មវិធី​នេះ ពួកគេ​នឹង​ក្លាយទៅជា​សមាជិក​របស់​សហគមន៍​អ្នកល្បីៗ ដែល​គ្រប់គ្រង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែលមាន​ថវិកា​រាប់ពាន់​លាន​ដុល្លារ​។​

​ទោះជា​យ៉ាងណាក្ដី​ក្រុមហ៊ុន Facebook បានធ្វើការ​ចោទប្រកាន់​ថា កម្មវិធី​ទាំងពីរ​នេះ​គឺជា​កម្មវិធី​បង្កើតឡើង​ដើម្បី​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ដូចជា ឈ្មោះ​ផ្ទាល់ខ្លួន ឈ្មោះ​សម្រាប់​ចូលក្នុង​គណនី ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ទីតាំង របស់​អ្នកប្រើប្រាស់​តាមរយៈ​គេហទំព័រ​ពី​ក្រុមហ៊ុន​ផ្សេងៗ​មានដូចជា Facebook, Instagram, Amazon, Twitter, LinkedIn, Pinterest និង YouTube ជាដើម​។ ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​បាន​ប្រមូល​ទិន្នន័យ​ទាំងអស់នេះ​ដើម្បី​លក់​ទៅឱ្យ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។​

​បច្ចុប្បន្ន​កម្មវិធី​ទាំងពីរ​នេះ​នៅតែមាន​នៅក្នុង Chrome Web Store ទោះបីជា​ក្រុមហ៊ុន Facebook បាន​ព្យាយាម​ទាក់ទង​ជាមួយ​ក្រុមហ៊ុន Google ជាច្រើនលើក​ច្រើនសា​មក​ហើយ ដែល​នេះ​ធ្វើឱ្យ​ពួកគេ​មានការ​ងឿងឆ្ងល់​ដែរ​ថា តើ​ហេតុអ្វី​បានជា​ក្រុមហ៊ុន Google មិន​លុបចោល​កម្មវិធី​ទាំងពីរ​នេះ​ចេញ ព្រោះថា​កម្មវិធី​នេះ​មាន​បង្កប់​មុខងារ​ដែល​ផ្ទុយ​ពី​សេវាកម្ម​របស់​ក្រុមហ៊ុន Google៕ ដោយ​៖​កូ​ឡាប​


spot_img
×