Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​សណ្ឋាគារ Le Palais Hotel​សុំទោស​ចំពោះ​កម្ពុជា ដែល​យក​រូបចម្លាក់​ប្រាសាទខ្មែរ​មក​ដាក់​លម្អ​នៅក្នុង​ទីកន្លែង​របស់ខ្លួន​

spot_img

​ភ្នំពេញ​៖​សណ្ឋាគារ Le Palais Hotel នៅលើ​កោះ Phangan ប្រទេស​ថៃ បាន​យក​រូបចម្លាក់​ប្រាសាទខ្មែរ​មក​ដាក់​លម្អ​នៅក្នុង​ទីកន្លែង​របស់ខ្លួន​។ បន្ទាប់ពី​មានការ​រិះគន់​យ៉ាងច្រើន ចំពោះ​ការយក​រចនាបទ​ខ្មែរ​ទៅប្រើ​ដោយ​សណ្ឋាគារ​នេះ ថ្នាក់ដឹកនាំ​សណ្ឋាគារ Le Palais Hotel​សុំទោស​ចំពោះ​កម្ពុជា​។​

​ឯកឧត្តម​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី 5 ខែតុលា​ឆ្នាំ 2020 ថា “​ថ្នាក់ដឹកនាំ​សណ្ឋាគារ Le Palais Hotel នៅលើ​កោះ Phangan ប្រទេស​ថៃ បានធ្វើការ​សូមទោស​ដែល​បាន​យក​រូបចម្លាក់​ប្រាសាទខ្មែរ មក​ដាក់​លម្អ​នៅក្នុង​ទីកន្លែង​របស់ខ្លួន ដោយ​បញ្ជាក់ថា ខ្លួន​គ្រាន់តែ​ចង់បង្ហាញ​ពី​ភាព​ថ្កុំថ្កើង​នៃ​អារ្យធម៌​ខ្មែរ​តែប៉ុណ្ណោះ “​។

​ការសុំ​ទោស​នេះ បាន​កើតឡើង​បន្ទាប់ពី​មានការ​រិះគន់​យ៉ាងច្រើន​ចំពោះ​ការយក​រចនាបទ​ខ្មែរ​ទៅប្រើ​ដោយ​សណ្ឋាគារ​នេះ ។ ម្ចាស់​សណ្ឋាគារ​នេះ​គឺជា​ប្តី​ប្រពន្ធ​សញ្ជាតិ​ខ្មែរ ។ ក្នុង​រូប​គឺ​ភោជនីយដ្ឋាន​បាយ័ន ដែលជា​ផ្នែក​មួយ​នៃ​សណ្ឋាគារ Le Palais Hotel (​រូបថត​កាសែត បាងកក​ប៉ុ​ស្ត ចេញផ្សាយ​ថ្ងៃ​ចន្ទ ទី ៥ តុលា ២០២០ )​។​

​ចំណែក​លោក William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា “​សណ្ឋាគារ​មួយ​នៅ​ប្រទេស​ថៃ ចម្លង​ទាំងស្រុង​នៅ​រចនាបទ បាយ័ន អង្គរ បន្ទាយស្រី របស់​ខ្មែរ ។ សណ្ឋាគារ​នេះ​ឈ្មោះ Le Palais Hotel នៅ ប្រទេស​ថៃ ។​
​ខ្ញុំ​សង្ឃឹមថា​មានការ​ចាត់វិធានការ បើសិន​គេ​ធ្វើ​មិនបាន​សុំ​យើង​​មិន​ចង្អៀតចង្អល់​ទេ ចំពោះ​ការដាក់​ខ្លួន​ថា​គ្មាន​វប្បធម៌ ហើយ​បង្ហាញថា​ខ្លួន​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ខ្មែរ តែ​មុន​ធ្វើ​មានបាន​សុំ​ម្ចាស់​ឬទេ ? វា​បង្ក​ការយល់ច្រឡំ​ធំ​ណាស់ ទៅកាន់​សកលលោក​”៕ ដោយ​៖​កូ​ឡាប​

 

spot_img
×