Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ចុះបង្ក្រាប​សៃ​វៀន​ជល់​មាន់ ដុត​សម្ភារ​ចោល​ខ្ទេច ឯ​មនុស្ស​រត់គេចខ្លួន​បាត់

spot_img

​សៀមរាប ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ចុះបង្ក្រាប​សៃ​វៀន​ជល់​មាន់​ដោយ​ចាប់​វត្ថុតាង រួម​នឹង​របស់របរ​ផ្សេងៗ​ទៀត យកទៅ​ដុត​កម្ទេចចោល ឯ​មនុស្ស​ចាប់​មិនបាន​នោះទេ​គឺ រត់គេចខ្លួន​បាត់អស់​ហើយ​។​

​ថ្ងៃទី​៤ ខែ តុលា ឆ្នាំ​២០២០​ម៉ោង ៣​និង​០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង (​ជល់​មាន់​) នៅត្រង់ចំណុច​ទួល​វាលស្រែ ភូមិ​គោកធ្លក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត និង​ដុតបំផ្លាញ​សំភារៈ​ជល់​មាន់ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន ៥​គ្រឿង និង មាន់​ចំនួន ៣​ក្បាល យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ចំណែក​មនុស្ស​បាន​រត់​គេចខ្លួនបាត់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×