Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ថោង ខុន និង​ពលរដ្ឋ​នៅ​អា​រ៉ែ​ង ចង់​ឲ្យ​ទេសចរ​ជុំវិញ​ពិភពលោក​មក​ទស្សនា​ព្រៃ​ត្រូពិក​ធំជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ នៅ​តំបន់​អា​រ៉ែ​ង ខេត្ត​កោះកុង​

spot_img

​កោះកុង ​៖ ខណៈ​កំពុង​ចុះ​ទស្សនកិច្ច​នៅ​តំបន់​ឆាយ​តា​ហ៊ីង នៃ​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រួមជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​នៅ​ជុំវិញ​ពិភពលោក អញ្ជើញ​មក​ទស្សនា​តំបន់​ព្រៃ​ត្រូពិក (Tropic Foresh) ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មាន​តែ​មួយ​គត់​នៅ​តំបន់​ស្ទឹង​អា​រ៉ែ​ង នៃ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។​

​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ទេសចរណ៍​ដែល​មាន​ទឹក​ហូរ​ដ៏​វែង​អន្លាយ​ត្រជាក់​ល្ហឹម​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​លោក រដ្ឋមន្ត្រី ថោង ខុន រួម​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត​កោះកុង និង​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) អញ្ជើញ​ជួប​សំណេះសំណាល​ជា​លើក​ទី​២ ជាមួយ​ប្រជា​សហគមន៍​តំបន់​អា​រ៉ែ​ង​ប្រមាណ ២៥០​នាក់ នា​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​លោក ថោង ខុន បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បង្កើត​តំបន់​អេកូ​ទេសចរណ៍​អា​រ៉ែ​ង​នេះ​ឡើង ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ជីវភាព​ប្រជាពលរដ្ឋ ការពារ​ធនធាន​ធម្មជាតិ តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យមក​ទស្សនា​តំបន់​នេះ​ផង​ដែរ​។

​ក្រសួង​ទេសចរណ៍​បាន​បណ្ដុះបណ្ដាល​លើ​ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍​សហគមន៍ សុវត្ថិភាព​ចំណីអាហារ អនាម័យ បរិស្ថាន​ជា​ដើម ដល់​ប្រជា​សហគមន៍​ក្នុង​តំបន់​នេះ​។ លើសពីនេះ រាជដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើការ​សាងសង់​យ៉ាង​សកម្ម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទូរគមនាគមន៍ មណ្ឌល​សុខភាព មណ្ឌលរដ្ឋបាល សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល​កម្ចាត់មីន ក្រុម​ការងារ​សុខាភិបាល​ចុះ​ត្រួតពិនិត្យ​ជំងឺគ្រុនចាញ់ និង​សមិទ្ធផល​ជាច្រើន​ទៀត​។​

​ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កញ្ញា Suwanna Gauntlett បានឲ្យដឹងថា កញ្ញា​ចង់ឃើញ​ភ្ញៀវទេសចរ​មក​ពី​ជុំវិញ​ពិភពលោក អញ្ជើញ​មក​ទស្សនា​កម្សាន្ត​តំបន់​អេកូ​ទេសចរណ៍ ពិសេស​មកឈរ​គយគន់​ព្រៃ​ត្រូពិក​ចុងក្រោយ​គេ និង​ធំជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ពីព្រោះ​ទីនេះ​មាន​ទេសភាព​ល្អ​ស្រស់ត្រកាល​គួរ​ជាទីរ​មនា​។​

​លោកស្រី ឆាយ សៀវ​លីន ប្រធាន​សមាគម CATA បានបញ្ជាក់​ថា លោកស្រី​នឹង​ដាក់​បញ្ចូល​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង ចូល​ទៅក្នុង​កញ្ចប់​ទស្ស​ន​កិច្ច​របស់​ភ្ញៀវទេសចរ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ឆ្លងកាត់​ភាគ​និរតី​កម្ពុជា​នេះ ហើយ​សមាគម CATA នឹង​ជំរុញ​អោយ​ទី​ភ្នាក់ងារទេសចរណ៍​. ជា​សមាជិក​សមាគម​ន៏ ធ្វើការ​នាំ​ភ្ញៀវ​មក​ទី​នេះ​ដោយ​ឆ្លងកាត់​ការគ្រប់គ្រង ចង្អុល​ណែនាំ​ពី​សហគមន៍ ហើយ​សមាគមន៍ CATA នឹង​ធ្វើ​ជា​ស្លាក​សញ្ញា​ផ្ដល់​ព័ត៌មាន​ប្រាប់​ដល់​ភ្ញៀវទេសចរ​ទាំងឡាយ​ណា ដែល​មិន​ទាន់​មាន​គម្រោង​ទេសចរណ៍​ជា​មុន​។​

​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង លោក ទិ​ត្យ លី បានបញ្ជាក់​ថា តាំង​ពី​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍​នេះ​មក ប្រជា​សហគម​ន៍​បាន​ផ្លាស់​ប្ដូរ​មុខរបរ​ពី​ការ​បរបាញ់ កាប់​ព្រៃឈើ មក​ជា​មគ្គុទ្ទេសក៍​នាំ​ភ្ញៀវទេសចរ​ដើរ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​វិញ​។ លោក​ថា ប្រជាពលរដ្ឋ​មានការ​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​នាំយក​នូវ​សន្តិភាព​ជូន​ប្រទេស​ជាតិ​និង​ប្រជាជន ហើយ​ដែល​សម្តេច​លោក​តែង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ និង​ធនធានធម្មជាតិ​នៅ​តំបន់​ស្ទឹង​អា​រ៉ែ​ង​នេះ និង​ប្ដេជ្ញា​គាំទ្រ​សម្ដេច​តេជោ​ត​ទៅ​មុខ​ទៀត​។

​ទន្ទឹង​នឹង​នោះ លោក ថោង ខុន បាន​បន្ថែមថា តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​សហគមន៍​នៅ​តំបន់​អា​រ៉ែ​ង​នេះ ប្រជា​សហគមន៍​នឹង​ទទួលបាន​ចំណូល និង​អត្ថប្រយោជន៍​ច្រើន​ជាង​ការកាប់​ព្រៃឈើ បរបាញ់​សត្វព្រៃ​។ លោក​ថា ជា​បទពិសោធន៍​ដូច​នៅ​សហគមន៍​អេកូ​ទស​ចរណ៍​ជី​ផាត់ ប្រជាជន​ឈប់​បរបាញ់​សត្វ ឈប់​កាប់​ព្រៃឈើ ហើយ​ងាក​មក​ប្រកប​មុខរបរ​ផ្តល់​សេវា​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ ដូចជា មគ្គុទ្ទេសក៍​នាំ​ភ្ញៀវ ចុងភៅ​ចល័ត ផ្ទះ​ស្នាក់​សហគមន៍ ផ្តល់​សេវា​ម្ហូបអាហារ ដឹកជញ្ជូន​។​ល​។ ដូច្នេះហើយ​ទើប​លោក​រដ្ឋមន្ត្រី​ប្រកាស​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចាប់អារម្មណ៍​មក​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​អា​រ៉ែ​ង​នេះ​ឲ្យបាន​ច្រើន ដោយ​នៅ​ទីនេះ​មាន​សេវាកម្ម​គ្រប់គ្រាន់​រង់ចាំ​បម្រើ​ទេសចរ​រៀងរាល់ថ្ងៃ ដែល​ផ្តល់​ដោយ​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង​នេះ​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង លោក រដ្ឋមន្ត្រី​បាន​សន្យាថា​នឹង​ឧបត្ថម្ភ​កុំព្យួទ័រ​ចំនួន​៤​គ្រឿង ឧបករណ៍​បំពង​សំឡេង​ចល័ត​២​គ្រឿង ម៉ាស៊ីន​ថតចម្លង​១​គ្រឿង ផ្ដល់​ការបណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍ បន្ថែម មុខជំនាញ​ចំអិន​ម្ហូបអាហារ ផលិត​បទ​ចម្រៀង​អំពី​សក្ដានុពល​អេកូ​ទេសចរណ៍​អា​រ៉ែ​ង និង​អណ្តូងទឹក​ចំនួន​៣​កន្លែង ដែល​ឧបត្ថម្ភ​ដោយ​សមាគម CATA​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×