Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​វីដេអូ​ហួសចិត្ត​! ក្មេងស្រី​តូចៗ​នាំគ្នា​ផ្លោះ​របង​ឡើង​លេង​លើដំបូល​ក្បឿង​ផ្ទះ​អ្នកជិតខាង ដោយ​មិន​ខ្លាច​ធ្លា​ក់សោះ សូម​ឪពុកម្តាយ​ប្រយ័ត្ន​ផង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ពិតណាស់ ក្មេងៗ​ដែលមាន​អាយុ ៣-៤ រហូតដល់ ១០ ឆ្នាំ គឺជា​វ័យ​មួយ​ដែល​ពួកគេ​ចង់ដឹង​ចង់​ស្គាល់​នូវ​អ្វីៗ​ដែល​ប្លែក ពោលគឺ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​តែ​ពួកគេ​បាន​សប្បាយ ដោយ​ពុំ​គិតថា​ទីកន្លែង​នោះ​គ្រោះថ្នាក់ ឬ មិន​គ្រោះថ្នាក់​នោះឡើយ​។​

​ជាក់ស្តែង ដូច​ករណីនេះ​មួយ​អ៊ីចឹង គឺ​បានធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត និង​ស្រៀវ​ជំនួស​យ៉ាងខ្លាំង​តែម្តង ខណៈ​ឃើញ​ក្មេងស្រី​ម្នាក់ ក្នុង​បងប្អូន​មិត្តភក្តិ​របស់​នាង​ប៉ុន្មាន​នាក់ កំពុង​ផ្លោះ​ឡើង​ពី​ផ្ទះ​របស់​ពួកគេ ទៅកាន់​ដំបូល​ក្បឿង​ផ្ទះ​អ្នកជិតខាង ដើម្បី​លេង​សប្បាយៗ​នៅលើ​នោះ​។ តែ​ទោះយ៉ាងណា នេះ​អាច​ចាត់ទុកជា​សំណាងល្អ​មួយ​ហើយ ខណៈ​គេ​បានឮ​សំឡេង​បុរស​ម្នាក់​បាន​ស្រែក​ចេញពីផ្ទះ​ទល់មុខ​ដែល​ទំនងជា​លោក K01 ដើម្បី​បញ្ឈប់​សកម្មភាព​ក្មេងស្រី​ម្នាក់​ឲ្យ​ចូលមកក្នុង​ផ្ទះ​របស់​នា​ង​វិញ ស្របពេល​ដែលមាន​ក្មេងៗ​តូច​ពីរ​បីនាក់​ទៀត ក៏​កំពុង​នាំគ្នា​ផ្លោះ​ឡើង​តាម​ក្រោយ​។

​យ៉ាងណាមិញ វីដេអូ​ដ៏​ញាក់សាច់​នេះ​ផងដែរ ត្រូវបាន​បង្ហោះ​ឡើង​ដោយ​គណនី​ហ្វេ​ស​ប៊ុ​កលោក K01 ដោយ​ក្នុងនោះ​លោក​បាន​សម្តែង​ការហួសចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ឃើញ​ហើយ​ស្រៀវ​ណាស់​បងប្អូន សូម​ឪពុកម្តាយ​គ្រប់រូប​ជួយ​មើលថែ​កូនចៅ អោយបាន​ល្អ​ផង សូមទោស​ដែល​ធ្វើអោយ​រំខាន​ភ្ញៀវ KC កន្លែង​ស្ទី​ម​សូ​ណា​»៕ ដោយ​៖ លឹម ហុង​

spot_img
×