Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្ម័គ្រចិត្ត​មី​យ៉ាន់​ម៉ា ស្ថិតនៅក្រោម​ស្ថានភាព​តានតឹង នៅពេល​ចំនួន​អ្នកជំងឺ​បាន​កើនឡើង​

spot_img

​ខណៈពេលដែល​ការឆ្លង​វីរុស​កូ​វីដ​១៩​នៅ​មី​យ៉ាន​ម៉ា​បាន​កើនឡើង ការងារ​ហាក់ដូចជា​មិន​ឈប់​ចំពោះ​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ចូល​ជួយ​សែង អ្នក​ដែលមាន​រោគសញ្ញា​សង្ស័យ​ទៅកាន់​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​ឬ​មន្ទីរពេទ្យ​។​

​លោក Kyi Myint, 66 ឆ្នាំ ដែល​ដឹកនាំ​ក្រុម​អ្នកស្ម័គ្រចិត្ត​នៅ​សង្កាត់​យ៉ាន​ឃី​ន​(Yankin) ដែលជា​កន្លែង​វាយប្រហារ​យ៉ាង​អាក្រក់​បំផុត​នៅ​ទីក្រុង​យ៉ាំង​ហ្គ​ន បាន​និយាយថា​៖«​ស្ថានភាព​មិនល្អ​ទេ​។ រថយន្ត​ជួយសង្គ្រោះ​និង​អ្នកស្ម័គ្រចិត្ត​រាប់ពាន់នាក់​មិនអាច​សម្រាក​បាន​»​។

​អ្នកស្ម័គ្រចិត្ត​របស់​មី​យ៉ាន់​ម៉ា​គឺជា​ធាតុ​សំខាន់បំផុត​ក្នុងការ​ឆ្លើយតប​ទៅនឹង​កូ​វីដ​១៩ ដែលជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​បំផុត​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​ហាក់ដូចជា​បាន​ចៀស​ផុតពី​ការរីក​រាលដាល នៃ​ជំងឺ​រាតត្បាត​ដ៏​អាក្រក់​បំផុត​ដោយមាន​អ្នកស្លាប់​ត្រឹមតែ ៧ នាក់​ប៉ុណ្ណោះ​កាលពី​មួយខែ​មុន ប៉ុន្តែ​ការកើនឡើង​នៃ​ការឆ្លង​និង​បានសម្លាប់​មនុស្ស​ជាង​៣៧១​នាក់​ក្នុងចំណោម ១៦.៥០០ ករណី​។​
​យោងតាម​ទិន្នន័យ​រ៉​យ​ទ័​រ​ចំនួន​អ្នកស្លាប់​របស់​មី​យ៉ាន់​ម៉ា​បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល ៧,៨ ថ្ងៃ​ពោលគឺ​លឿន​ជាង​ប្រទេស​ដទៃទៀត​ដែលមាន​អ្នកស្លាប់​ច្រើនជាង ៥ នាក់​។ មនុស្ស​ជាង ៤៥.០០០ នាក់​រួមទាំង​អ្នក​ជម្ងឺ​កូ​វីដ​១៩ គឺ​អ្នក​ដែល​មិនទាន់​ត្រូវបាន​គេ​ធ្វើតេស្ត​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​និង​ពលករ​ចំណាកស្រុក ត្រូវបាន​ដាក់​ឲ្យ​ស្នាក់នៅ​ក្នុង​អគារ​សាលារៀន​និង​វត្ត​អារាម​នានា​ទៅ​ការិយាល័យ​រដ្ឋាភិបាល​។​
​ភាគច្រើន​នៃ​ពួកគេ​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នកស្ម័គ្រចិត្ត​ដែលជា​ទូទៅ​មិន​ទទួលបាន​សំណង​ទេ​។ ពួកគេ​ត្រូវ​បានផ្តល់​ឱ្យនូវ​ឧបករណ៍​ការពារ​អ្វី​ក៏ដោយ​ដែល​អាច​រកបាន​ហើយ​ជួនកាល​អាហារ​និង​កន្លែង​ស្នាក់នៅ​៕
​ដោយ​៖CEN


spot_img
×