Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាយមានជ័យ​៖ ផ្លូវ​ប្រភេទ DBST លើ​កំណាត់​ផ្លូវ​ភ្ជាប់​ពី​សង្កាត់​ព្រះ​ពន្លា ទៅ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ​ប្រវែង​ជាង ១៣​គី ឡូ​ម៉ែត្រ​ត្រូវបាន​ស្ថាបនា​ឡើងវិញ​

spot_img

​បន្ទាយមានជ័យ​៖​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ចាប់​ផ្តើមធ្វើ ការជួសជុល​ស្ថាបនា​ចាក់​កៅស៊ូ DBST លើ​កំណាត់​ផ្លូវ​ភ្ជាប់​ពី​សង្កាត់​ព្រះ​ពន្លា ទៅ​សង្កាត់​ភ្នៀ​ត​ក្រុង​សិរីសោភ័ណ​ប្រវែង​ជាង ១៣​គី ឡូ​ម៉ែត្រ ដែល​ទទួលរង​ការខូចខាត​ឱ្យមាន​ភាពល្អប្រសើរ​វិញ ដើម្បី​បម្រើ​ដល់​ការធ្វើ​ចរាចរណ៍ ការដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​បាន​ងាយ ស្រួល និង​យូរអង្វែង ។​

​ថ្លែង​ក្នុង​ពី​ធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​នេះ​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា ការស្ថាបនា​ផ្លូវ​កៅស៊ូ​ចំនួន​១៣​គីឡូម៉ែត្រ ពី​សង្កាត់​ព្រះ​ពន្លា​ទៅ​សង្កាត់​ភ្នៀ​ត ក្នុង​ក្រុង​សិរីសោភ័ណ​នេះ ជា​គម្រោង​ថវិកា​របស់​រដ្ឋបាលខេត្ត​ឆ្នាំ​២០២០ ។

​ក្នុង​គម្រោង​នេះ​ជា​ជំហាន​ដំបូង​នេះ​ការស្ថាបនា​ចាក់​កៅស៊ូ​DBST​មាន​ប្រវែង​៤.២០០​ម៉ែត្រ​និង​ចាក់​ក្រួស ៨.៨០០​ម៉ែត្រ នៅ​ឆ្នាំ​បន្ទាប់​នឹង​ស្ថាបនា​ឱ្យ​រួចរាល់​ជា​ផ្លូវ​កៅស៊ូ​ទាំង ១៣​គីឡូម៉ែត្រ ។​
​លោក​បាន​ឱ្យដឹងទៀតថា ផ្លូវ​១​ខ្សែ​ដែល​ក្រុមការងារ​កំពុង​ធ្វើ​សកម្មភាព​ជួសជុល នេះ​ជា​លក្ខណៈ​បន្ទាន់​ពិតជា​មាន​សារៈប្រយោជន៍​ក្នុង​ការតភ្ជាប់​រវាង​ទីក្រុង​ទៅកាន់​ជនបទ ដើម្បី​ឆ្លើយតប​ទៅតាម​សំណូមពរ​ប្រជាពលរដ្ឋ​ដែល​ចង់បាន​ផ្លូវ​ល្អ​ស្អាត ក្នុងការ​ធ្វើដំណើរ​ទៅ មក​បាន​លឿន​នោះ​។​

​លោក អ៊ុំ រាត្រី បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ ដែល​ធ្វើការ ជួសជុល​នេះ មេត្តា​ចូលរួម​ទាំងអស់គ្នា​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុម​ជំនាញ​កំពុង​ធ្វើ ផ្លូវ​នេះ​បាន​លឿន ហើយ​ត្រូវ​ចូលរួម​ជួយ​ថែទាំ​ផ្លូវ ដែល​បាន​ជួសជុល​ហើយ​នេះ ឱ្យនៅ​ប្រើ ប្រាស់​បានយូរ​អង្វែង​។​
​ជាមួយនេះដែរ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ចៀសវាង​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​៕
​ដោយ​៖CEN

spot_img
×