Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​វិនិយោគ​ចំនួន​១០ ដែលមាន​ទុន​សរុប​ជិត ៣៥​លាន​ដុល្លារ ត្រូវបាន CDC អនុម័ត​

spot_img

​ភ្នំពេញ​៖ យោងតាម​តួលេខ ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បាន​បង្ហាញថា គ្រាន់តែ​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ មួយខែ​គត់ មាន​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​១០ ត្រូវបាន CDC អនុម័ត​ឱ្យ​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា ដែលមាន​ទុនវិនិយោគ​សរុប​ជិត ៣៥​លាន​ដុល្លារ​។​

​ការអនុម័ត​របស់​រា​ជ​រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​នេះ បានសម្រេច និង​គាំទ្រ​ទៅលើ​គម្រោង​វិនិយោគ ក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ និង គ្រឿងអគ្គិសនី​។​
​គម្រោង​វិនិយោគ​ថ្មីៗ​ទាំង​១០​នោះ រួមមាន​៖

១- ក្រុមហ៊ុន GLOBAL ASIA APPAREL (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​អន្លង់​គង ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៤៨​កន្លែង​។​

២- ក្រុមហ៊ុន SINODEX GARMENT (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២០​កន្លែង​។​

៣- ក្រុមហ៊ុន GOOD PLUS (CAMBODIA) MANUFACTURE CO.,LTD គម្រោង​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ម៉ាស់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ស្រែ​ញ័រ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​២.៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៦៤​កន្លែង​។​

៤- ក្រុមហ៊ុន Biao Xin Sheng Packaging and Printing Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​តែម​កង់ បោះពុម្ព​ក្រដាស់ និង​សម្ភារ​:​វេច​ខ្ចប់​គ្រប់​ប្រភេទ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩០​កន្លែង​។​

៥- ក្រុមហ៊ុន Leadone International Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ផ្លា​ស្ទិ​ក គ្រាប់​ជ័រ និង​ស្បែក​សិប្បនិម្មិត​គ្រប់​ប្រភេទ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ២.៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០​កន្លែង​។​

៦- ក្រុមហ៊ុន New Phoenix Development Industry Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រឿង​បង្គុំ​អំពូល និង​ខ្សែភ្លើង​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៨៣០​កន្លែង​។​

៧- ក្រុមហ៊ុន Simple Packing Products Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង និង​សម្ភា​រៈវេច​ខ្ចប់​គ្រប់​ប្រភេទ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ២.១២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២០​កន្លែង​។​

៨- ក្រុមហ៊ុន JIN XINSHENG (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស​ទ្រនាប់​ពុម្ព ទ្រនាប់​កអាវ ស្កុ​ត និង​ខារ​អំបោះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​សួន​ឧស្សាហកម្ម វៀល​ស៊ុន អគារ A ផ្លូវជាតិ​លេខ​៤ ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩៨​នាក់​។​

៩- ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​៣.២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,០២៨​នាក់​។​

១០- ក្រុមហ៊ុន LOGWOOD APPAREL CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ សម្លៀកបំពាក់​ពេទ្យ និង​ម៉ាស់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគ​ប្រមាណ ២.៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៨១៤​កន្លែង​៕
​ដោយ​៖CEN


spot_img
×