Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ដើម្បី​ថែរក្សា​ធនធានធម្មជាតិ ព្រៃឈើ​និង​សត្វព្រៃ​ឱ្យបាន​គង់វង្ស​

spot_img

​ខេត្តមណ្ឌលគិរី​៖​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់​នៅក្នុង​អំឡុង​ពេល​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​បរ​ស្ថាន​និង​ក្រុម​អ្នកសារព័ត៌មាន​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​ថា ន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ចំនួន ១២០០ នាក់​បាន​នឹង​កំពុង​បំ ពេញ​តួនាទី​ជា​ឆ្នាំ​ព្រៃ​ការពារ​និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ និង​បាន​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​នៅតាម​បណ្តា​តំបន់ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​។​

កម្ពុជា​ដែល​បច្ចុប្បន្ននេះ​មាន​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៦ កន្លែង ដែល​ក្នុងនោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់ការពារទេសភាព និង​តំបន់​រ៉ា​ម​សារ​ដែលមាន​ផ្ទៃដី​សរុប ៧,៣ លាន​ហិ​កា​ស្មើ​ប្រមាណ ៤១%​នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​។​

​ទាក់ទង​នឹង​តំបន់ការពារធម្មជាតិ​នៅក្នុង​ខេត្តមណ្ឌលគិរី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងឱ្យដឹងថា​មាន​ចំនួន ៦ កន្លែង មាន​ផ្ទៃដី​សរុប​ប្រមាណ ១ លាន​ហិកតា ដែល​ក្នុងនោះ​រួមមាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ដែនជម្រកសត្វព្រៃ​លំផាត់ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឥសាន​។​

ឯកឧត្តម​រដ្ឋលេខា ធិ​ការ​បានឱ្យដឹងថា​នៅក្នុង​ការគ្រប់គ្រង​អភិរក្ស​តំបន់ការពារធម្មជាតិ​ទាំងនេះ ម​ន្ទិ​រ​បរិស្ថាន​មាន​មន្ត្រី​ឧ​ទ្យា នុ​រក្ស​សរុប​ចំនួន ១០៤ នាក់​ដែល​ចំនួន​នេះ​នៅ​មិនទាន់​ឆ្លើយតប​នៅឡើយ​ជាមួយ​ទំហំ​ដី​ដែល​ត្រូវ​អភិរក្ស និង​ការពារ​។ ទោះយ៉ាងណា​ឯកឧត្តម​បាន​ថ្លែងថា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បានរៀបចំ​វិធីសាស្ត្រ​ល្បាត ដោយ​ក្នុងនោះ​មាន​ទាំង​វិធីសាស្ត្រ​ថ្មិ​រ​ជើង ម៉ូតូ និង​រថយន្ត និង​មានការ​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដោយ​មានកា​គាំទ្រ​បច្ចេកទេស​ពី​អង្គការ​ដៃគូ​ដូចជា​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS ជាដើម​។ ការចុះ​ល្បាត​ក៏មាន​ការសហការ​ចូល​រួម​ពី​កម្លាំង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ និង​កម្លាំង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ចូលរួម​សហកា​ដើម្បី​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​និង​បង្ក្រាប​ទ​ល្មើស​។

​យោងតាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅក្នុង​រយៈពេល ៩ ខែ​ឆ្នាំ​២០២០
​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចុះ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន​២៩៩៥ លើក​ដោយបាន​បង្ក្រាប​ប​ទ​ល្មើស​ធនធានធម្មជាតិ​បាន​ចំនួន ១៥២៨ ករណី ដែល​ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ៨៤ ករណី ពិន័យ​អន្តរការណ៍​ចំនួន ២៦ ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ៣៦៤​គ្រឿង ចាប់​ឃាត់រ​ថយ​នក​ត​ចំនួន ៣៤​គ្រឿង ដោះ​អន្ទាក់​ចម្រុះ សរុប​ចំនួន ២៩៥៧​ខ្សែ​។

​អំឡុងពេល​ទស្សនកិច្ច​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ទស្សនកិច្ច​ទីស្នាក់ការ​ធំ​របស់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដែលមាន​ផ្ទុក ទៅដោយ​វត្ថុតាង​បទល្មើស​រួមមាន​រថយន្ត​ប្រមាណ​ជាង ៥០០​គ្រឿង ម៉ូតូ​ជិត ១​ពាន់​គ្រឿង រណារយន្ត ជាង ១​ពាន់​គ្រឿង អន្ទាក់​ជាង ២ ម៉ឺន ហើយ​ឈើ​ដែល​រឹបអូស​បានជា​ច្រើន​ដែល​បាន​បន្សល់ទុក​តាំងពី​អំឡុងពេល​នៃ​ការគ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មុននឹង​ផ្ទេរ មក​ស្ថិតក្រោម​ការគ្រប់គ្រង​និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​នៅ​ខែឧសភា ឆ្នាំ​២០១៦​។ តាម​ការបញ្ជាក់​របស់​ឯកឧត្តម នេត្រ ភក្ត្រា វត្ថុតាង​ទាំងនេះ​ប​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដែល​បានកើត​ឡើង​។

​ឯកឧត្តម​បានលើកឡើង​ថា ដោយ​ការខិតខំ ប្រឹងប្រែង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​ធំ​លែង​កើតមាន​ទៀតហើយ តែ​នៅសល់​បទល្មើស​ទ្រុងទ្រាយ​តូច​ដែល​ចាំបាច់​សមត្ថកិច្ច​ជំនាញ​ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ដើម្បី​ថែរក្សា​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ​ដែល​កម្ពុ​ជាមាន​។

​ឯកឧត្តម​បាន​ថ្លែងថា​ដោយសារតែ​កត្តា​សុខ សន្តិភាព កំណើនសេដ្ឋកិច្ច​ទើបបាន​ផ្តល់ឱកាស​ដល់​កម្ពុ​ជាមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​គិតគូរ​ពី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​គ្រប់​ជ្រុងជ្រោយ ហើយ​រហូត​មកទល់ពេលនេះ បានធ្វើឱ្យ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​កាន់​តែមាន​ភាពល្អប្រសើរ​ដែល​ធ្វើឱ្យ​តំបន់ការពារធម្មជាតិ​ខ្លះ​ត្រូវបាន​វាយតម្លៃថា​មាន សុវត្ថិភាព​ហើយ​ឈានដល់​ការលក់​ឥណទាន​កាបូន​ទៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ​ក្នុងនោះ​ក៏មាន​ដែន ជម្រក​សត្វព្រៃ​កែវ​សីមា​ក្នុង​ខេត្តមណ្ឌលគិរី​ដែល​បាន​លក់​ឥណទាន​កាបូន​តាំងពី​ឆ្នាំ ២០១៦ មក​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×