Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ ដោះលែង​អតីត​អ្នកកាសែត សុវណ្ណ រិទ្ធី ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ជាប់ពន្ធនាគារ​៥​ខែ​២៨​ថ្ងៃ ហើយ​ទោស​នៅសល់ ត្រូវ​ព្យួរ​

spot_img

​ភ្នំពេញ​៖ លោក​សុវណ្ណ រិទ្ធី អតីត​អគ្គនាយក​សារព័ត៌មាន TVFB ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​នេះ បានសម្រេច​ផ្តន្ទាទោស លោក​សុវណ្ណ រិទ្ធី អតីត​អគ្គនាយក​សារព័ត៌មាន TVFB រយៈពេល​១៨​ខែ ហើយ​ទោស​នេះ​តុលា​ការឱ្យ​អនុវត្ត​តែ ៥​ខែ​២៨​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ទោស​សល់​ប៉ុន្មាន​ត្រូវ​ព្យូ​រ​។​

​លោក សុវណ្ណ រិទ្ធី មាន​សេរីភាព​ឡើងវិញ​ហើយ​។ លោក សុវណ្ណ រិទ្ធី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុង​បុរី​ពិភពថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​តុលាការ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​ពីបទ «​ញុះញង់​ឲ្យ​មាន ចលាចល​ក្នុងសង្គម​» និង​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​បាន​បង្ហោះ​វីដេអូ​មួយ ដែល​កាត់ត​វីដេអូ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​៕​ដោយ​៖​កូ​ឡាប​

spot_img
×