Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចលនា​កីឡា​នៅតាម​បណ្តា​ស្រុក​ក្នុង​ខេត្តតាកែវ កំពុង​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ចាប់អារម្មណ៍​ខ្លាំង​នៅ​ចុងឆ្នាំ​២០២០​នេះ​

spot_img

​តាកែវ​៖​បិទ​បញ្ចប់​ការប្រកួត​កីឡាបាល់ទាត់​ហ្វូ​ត​សាល​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ ដណ្តើមពាន​រង្វាន់​យុវជន​ភ្នំ​ដិ​ន​ស្រុក​គីរីវង់​ខេត្តតាកែវ កាល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០​នេះ គណៈកម្មាការ​រៀបចំ​កា​រ​ប្រកួត​រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ ក្នុងនោះ​ម្ចាស់​ជ័យលាភី​ជា​ជើងឯក​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​ក្រុមបាល់ទាត់​យុវជន​រតនៈ​ភ្នំ​ដិ​ន ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​ក្រុមបាល់ទាត់​សិរី​វង់ ចំណាត់ថ្នាក់​លេខ ៣ ក្រុមបាល់ទាត់​ព្រៃ​យុទ្ធ​ការ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆឹង រតនៈ ស្នងការរង​នគរបាល​ខេត្តតាកែវ ដែលជា​អ្នក​ផ្តួចផ្តើម​បំផុល​បំផុស​ចលនា​កីឡា នៅតាម​មូលដ្ឋាន​នៃ​ស្រុក​គីរីវង់​មានប្រសាសន៍ថា ការរៀបចំ​ប្រកួត​កីឡា​នេះ​ឡើង គឺមាន​គោលបំណង​សំខាន់​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ដែលជា​យុវជន​ទំពាំង​ស្នង​ឬ​ស្សី​នៅក្នុង​ស្រុក អោយ​ងាក​មកលេង​កីឡា​ឲ្យ​បាន​ច្រើន ចៀសវាង​ក្មេងៗ​យុវជន​ទាំងនោះ យក​ពេលទំនេរ​ទៅ​ប្រព្រឹត្ត​អំពើ​ឧបាយ​មុខ​ពាលា​អាវ៉ាសែ និង​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ។

​លោក​បន្តថា ការ​ផ្តួ​ត​ផ្តើម​បំផុស​ចលនា​ឲ្យ​ការលេង​កីឡា​នៅក្នុង​ស្រុក​គីរីវង់​នេះ គឺ​មិនមែន​មានតែ​រូបលោក​នោះទេ គឺមាន​ការចូលរួម​និង​ជួយ​ជ្រោមជ្រែង​ខ្លាំង ពី​សំណាក់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​បណ្តា​សប្បុរសជន​នានា ក្នុងស្រុក​ផ្ទាល់​បាន​ចូលរួម​ផ្តួចផ្តើម​គំនិត​នេះ​ឡើង ដើម្បី​ឲ្យ​ក្មេងៗ​នៅក្នុង​មូលដ្ឋាន ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន ដើម្បី​សុខភាព និង​មិត្តភាព ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ជាពិសេស​គឺ​បានរួម​ចំណែក​ច្រើន​ក្នុងការ​កាត់បន្ថយ នៅ​សកម្មភាព​ក្មេង​ទំនើង​ថែមទៀត ។​

​លោក​ស្នងការរង​បន្តថា សកម្មភាព​ការប្រកួត​កីឡា​នេះ យើង​សង្កេតឃើញថា ក្មេងៗ​យុវជន និង​អ​ណា​ព្យាបាល​ក្មេងៗ​នៅក្នុង​ស្រុក​គីរីវង់ គឺមាន​ការចូលរួម​គាំទ្រ​យ៉ាងច្រើន​មែនទែន ហើយ​លោក​និង​បន្ត បង្កើត​នៅ​សកម្មភាព​ប្រកួត​កីឡា​បែបនេះ​ឡើង​បន្តទៀត ដើម្បី​ទាញ​យុវជន​ទាំងនោះ​ឲ្យ​ងាក​មករក​ការលេង​កីឡា​ឲ្យ​បាន​ច្រើន​ឡើងវិញ ។​
​ជាមួយនឹង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះដែរ ប្រធានការិយាល័យ​អប់រំ​កាយ​និង​កីឡា ខេត្តតាកែវ លោក ឡាយ សែម បាន​យល់ឃើញថា ការ​បំផុល​បំផុស​នៅ​សកម្មភាព​ការប្រកួត​កីឡា​នៅ​ស្រុក​គីរីវង់ ខេត្តតាកែវ ជា​សកម្មភាព​ដ៏​ល្អ​បំផុត សម្រាប់​ក្មេងៗ​យុវជន​ជំនាន់​ក្រោយ មានឱកាស​ក្លាយខ្លួនជា​កីឡាករ​ឆ្នើម និង​បង្កើតបាន​នៅ​សុខភាព និង​មិត្ត​ភាពល្អ រវាង​យុវជន និង​យុវជន ជា​អ្នកគាំទ្រ នៅតាម​បណ្តា​ស្រុក យក​ពេលវេលា​កីឡា​នេះ ចៀស​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ និង​គ្រឿងញៀន ផងដែរ ។

​សូមបញ្ជាក់​ផងដែរ​ថា ការប្រកួត​កីឡាបាល់ទាត់​ហ្វូ​ត​សាល​នេះដែរ គឺ​គណៈកម្មាការ​រៀបចំ​ការ​ប្រកួត បាន​គោរព​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល អំពី​ការចូលរួម​ទុបស្កាត់​នៅ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ គឺ​រក្សា​គម្លាត​របស់​កីឡាករ ថែមទាំង​តម្រូវ​ឲ្យ​មានការ​វាស់​កម្តៅ និង​បាញ់​អាកុល​លាងដៃ​សម្អាត​ថែមទៀត ដោយមាន​ការចូលរួម​គាំទ្រ​ពី​អាជ្ញាធរ​ស្រុក ការិយាល័យ​អប់រំ​និង​កីឡា​ស្រុក រួមជាមួយ​ក្រុមគ្រូពេទ្យ​មណ្ឌល​សុខភាព​ផងដែរ ៕​ដោយ​៖ តាកែវ​

spot_img
×