Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ពេល​ដឹង​ប្រាក់ចំណូល​អ្នកលក់​ឡេ​សាច់​សខ្ចី Love Riya រកបាន​១​ថ្ងៃៗ​កប់​ពពក គឺ​រហូតដល់​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ និយាយ​ដល់​អ្នកលក់​ឡេ​សាច់​សខ្ចី​ដូច​បណ្តូលចេក នោះ​អ្នកណា​មិន​ស្គាល់ Love Riya ដែល​ក៏​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​អ្នករកស៊ី​លើ​មុខ​ជំនួញ​អន​ឡាញ​ដ៏​ជោគជ័យ​ម្នាក់​ផងដែរ​។

​ពិតមែន​ហើយ ជាមួយ​ភាពជោគជ័យ​ទាំង​ការរកស៊ី និង​ការងារ​សម្តែង​មួយចំនួន​នៅក្នុង​សិល្បៈ អ្នកនាង Love Riya គេ​សង្កេតឃើញ​តែង​បង្ហាញ​ពី​ជីវិត​ដ៏​ស៊ីវីល័យ ជាមួយ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ ពាក់​មាស​ពេជ្រ​ជ្រែកៗ​ខ្លួន ទិញ​រថយន្ត​សុទ្ធតែ​ស៊េរីៗ​ទំនើប​តម្លៃ​កប់ៗ​ពពក និង​សូម្បី​មាន​អង្គរក្ស​ការពារ ដែល​ឃើញ​ហើយ​គួរ​ឲ្យ​ញាក់សាច់​តែម្តង​។​

​ទោះយ៉ាងណា ក្រោយពី​បានឃើញ​អ្នក​មេម៉ាយ​រូប​ស្រស់​នេះ តែងតែ​បង្ហាញ​ជីវិត​មានបាន​របស់ខ្លួន​ពាក់​ពេជ្រ​ធំៗ​ហាក់​មិនដែល​បាន​ស្គា​ល់ពាក់ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ដែល​មិន​ចូល​ចិត្តការ​សម្ញែង​ភាពមានបាន​បែបនេះ នាំគ្នា​ស្អប់​អ្នកនាង​ជាខ្លាំង​។​

​យ៉ាងណាមិញ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​អ្នក​រិះគន់ ឬ មានចិត្ត​ច្រណែន​ខ្លួន ដោយ​មិន​គិត​ខំប្រឹង​រកស៊ី​ឲ្យ​មានបាន​ដូច​គេ អ្នកនាង Love Riya ក៏បាន​ទម្លាយ​ចេញពី​ប្រាក់ចំណូល​រកបាន​ក្នុង​១​ថ្ងៃ​ឡើង​កប់​ពពក​តែម្តង​។ ក្នុងនោះ​ផងដែរ អ្នកនាង Love Riya បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ចាក់​ដោត​ថា​៖ «​ប្រាក់ចំណូល​របស់ខ្ញុំ​ដូច​បងប្អូន​ដឹង​ហើយ ១​ថ្ងៃ​ខ្ញុំ​រកបាន​បាន​ច្រើន​ដែរ មែន​មិន​ច្រើន​ទេ គឺ​ច្រើន​ដែរ ចា៎ អ៊ីចឹង​ខ្ញុំ​ចង់​និយាយថា ខ្ញុំ​នៅ​ភ័យ​ណាស់ ខ្ញុំ​នៅ​បារម្ភ​ណាស់ ចា៎​ខ្ញុំ​លក់បាន​១​ថ្ងៃៗ​គឺ​ច្រើន​ដែរ​មែន​តិច​ទេ សម្រាប់​ប្រាក់ខែ​នៅ​ស្រុក​ខ្មែរ ខ្ញុំ​គិតថា ១​ថ្ងៃ​ខ្ញុំ​រកបាន​ប្រហែល​ប្រាក់ខែ​គេ​១​ខែ ខ្ញុំ​និយាយ​អ៊ីចឹង ប៉ុន្តែ ខ្ញុំ​នៅតែ​ភ័យ នៅតែ​បារម្ភ ព្រោះ​អី​មនុស្ស​ខ្ញុំ​ចេះ​គិត ខ្ញុំ​បារម្ភ មិនមែន​ដូច​អ្នកខ្លះ​១​ខែ​បាន​៤,៥​រយ ១​ពាន់ ២,៣​រយ អត់​ខំធ្វើការ​អត់​ខំ​អី អត់​ខំ​រក​មុខរបរ​ផ្សេងៗ​ទៀត​ដើម្បី​មាន​ដូច​គេ​អត់​! ខ្ញុំ​នេះ​១​ថ្ងៃ​៤,៥ ពាន់ (4,000$ – 5,000$) ខ្ញុំ​ភ័យ​ចង់​ងាប់ ភ្នែក​នៅ​កញ្ចឹងក​ហើយ​ហ្នឹង​…​ខ្ញុំ​សុំទោស ខ្ញុំ​អត់​អួត​ទេ បុគ្គលិក​ខ្ញុំ​ច្រើនណាស់ ប្រាក់ខែ​១​ៗ​មិនតិច​ទេ អ៊ីចឹង​ខ្វល់​ពី​ជីវិត​ខ្លួនឯង ធ្វើ​ម៉េច​ឲ្យ​មាន​លុយ​ដូច​គេ ឃើញ​គេ​ពាក់​ពេជ្រ​ធំៗ កុំ​ច្រណែន​គេ ខំ​រកស៊ី​ឲ្យ​មាន​លុយ​ដូច​គេៗ ធ្វើ​ម៉េច​បាន​លុយ​ទិញ​ពេជ្រ​ពាក់ ម៉ែ​គេ​ទុក​ឲ្យ ឪ​គេ​ទុក​ឲ្យ​មែន​? អត់​ទេ គឺ​គេ​ខំ​ដោយ​បាតដៃ​ទាំងពីរ​គេ​ហ្នឹង បាន​គេ​មាន​…​។

Love Riya ក៏បាន​បង្ហើប​ពី​គំនិត​មានបាន​នេះ​ឲ្យ​អ្នក​ច្រណែន​បាន​ភ្លឺភ្នែក​ថា​៖ «​ចំណូល​រកបាន​ពីមុខ​របស់​សុច្ចរិត ខ្ញុំ​ពេញចិត្ត​បំផុត​ចា៎ ទិញ​ផ្ទះ​បាន​ច្រើន ដាក់​ជួល​ឲ្យ​គេ​១​ខែ​បាន​ពីរ​បី​រយ បួន​ប្រាំ​រយ​ទៅ បូកៗ​ទៅ លេង​តុងទីន​ខ្លះទៅ អី​ខ្លះទៅ លក់​ឡេ​ខ្លះទៅ ចំណូល​ពីនេះ​បន្តិច​ចំណូល​ពី​នោះ​បន្តិច​ទៅ​… រាល់ថ្ងៃនេះ​ដេក​គិត​ចង់​រហែក​ខួរ​ហើយ តើ​ត្រូវ​រក​នឹក​ធ្វើ​អ្វីៗ​ផ្សេងទៀត ពោលគឺ​ដេក​គិតតែ​រឿង​រកស៊ី ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម មិនមែន​ដេកចាំ​តែ​ច្រណែន​ឃើញ​គេ​មានបាន​នោះទេ ព្រោះ​ឃើញ​គេ​មានបាន​ត្រេកអរ​ជំនួស​គេ​ខ្លាំងណាស់​»៕ ដោយ​៖ លឹម ហុង​


spot_img
×