Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​ឃុំខ្លួន​ឧត្ដមសេនីយ៍​ផ្កាយ​២​ម្នាក់ នៅ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​

spot_img

​មណ្ឌលគិរី​៖ បើតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះ​នៅ​ថ្ងៃទី​៥ ខែតុលា​នេះ លោក​ញាណ សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧត្ដមសេនីយ៍ទោ ពៅ សុធា​រ៉ា​ន់ អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ជា​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។
​បើតាម​ដីកា​របស់​តុលាការ ជន​ត្រូវ​ចោទ​ឈ្មោះ ពៅ សុធា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​នៅផ្ទះ​លេខ​C៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន មានមុខ​របរ​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ការពារ​ព្រំដែន​គោក ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ «​កាប់​គាស់​រុករាន​ដីព្រៃ ឆ្ការ​ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​» ប្រព្រឹត្ត​នៅ​ចំណុច​ភ្នំរ​ហាំង ស្ថិតនៅ​ភូមិ​ពូធ​ប ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ បទល្មើស​ព្រហ្មទណ្ឌ​មានចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៦២ ចំណុច​១ និង​មាត្រា​៥៦ ចំណុច​៤ នៃ​ច្បាប់​ស្តីពី តំបន់ការពារធម្មជាតិ​៕

​បង្គាប់​មក​ប្រធាន​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដូច​មានឈ្មោះ​ខាងលើនេះ ជា​បណ្តោះអាសន្ន​តាម​អំណាច នៃ​ដីកា​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×