Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លង់​ស្នេហ៍​អ្នកគ្រូ​ក្រមុំ​ហើយ​! ពេលនេះ​ស្គាល់​អត្ត​ស​សញ្ញាណ និង​មុខមាត់​ដ៏​ស្រស់ស្អាត​អ្នកគ្រូ ដែល​តស៊ូ​ទៅ​ប្រៀន​សិស្ស​ឆ្លងកាត់​ផ្លូវ​ភក់ ហើយ​រអិលដួល​ម៉ូតូ​បណ្តាល​ឲ្យ​…!

spot_img

​ភ្នំពេញ​៖ រូបថត​ប៉ុន្មាន​សន្លឹក របស់​អ្នកគ្រូ​បង្រៀន​ស្រុកស្រែ​ម្នាក់​ដែលមាន​រូប​សម្ផស្ស​ដ៏​ស្រស់​សោភា និង​ពោរពេញ​ដោយ​ស្នាមញញឹម​ជាប់​ជានិច្ច បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ចែករំលែក​តៗ​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើនៗ​តែម្តង​។ អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ដោយសារតែ​ក្តី​អាណិត​ដល់​អ្នកគ្រូ ខណៈដែល​សម្លៀកបំពាក់ ខ្លួនប្រាណ​ប្រឡាក់​សុទ្ធតែ​ភក់ ដោយសារ​ជិះ​ម៉ូតូ​រអិលដួល​តាមផ្លូវ​ចំការ​ដាច់ស្រយាល​មួយ​ទៅកាន់​សាលារៀន​។​

​បើតាម​ប្រភព​បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកគ្រូ​ខាងលើ​បាន​តស៊ូ​ធ្វើដំណើរ​ទៅ​បង្រៀន​សិស្ស កាត់​តាមផ្លូវ​ចម្ការ​ដាច់ស្រយាល​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ ដោយសារ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ជាហេតុ​បង្ក​ឲ្យ​ផ្លូវ​ពោរពេញ​ដោយ​ភក់ល្បាប់ ដែល​ធ្វើ​ឲ្យ​អ្នកគ្រូ​មានការ​លំបាក​ជាខ្លាំង ក្នុងការ​ធ្វើដំណើរ​។ ជាក់ស្តែង ថ្មីៗ​នេះ បន្ទាប់​ចេញពី​បង្រៀន​សិស្ស​ត្រឡប់មកផ្ទះ​វិញ អ្នកគ្រូ​បាន​ជួប​គ្រោះថ្នាក់​ដ៏​ស៊យ ដោយ​រអិល​ម៉ូតូ​ដួល​ប្រឡាក់​ភក់​ពេញ​ខ្លួនប្រាណ និង​សម្លៀកបំពាក់​គួរ​ឲ្យ​អាណិត​ជាខ្លាំង​។​

​អ្នកគ្រូ​បង្រៀន​ដែល​ស្អាត​ទាំង​ចិត្ត ស្អាត​ទាំង​កាយ​ខាងលើ​មានឈ្មោះ អ្នកគ្រូ សម្ផស្ស អាយុ ២៣ ឆ្នាំ ជា​កូន​អ្នកស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម និង​ជា​អតីត​និស្សិត​អក្សរសាស្ត្រ​អង់គ្លេស នៅ​សកល​វិទ្យាល័យ​ឯកជន​ធំ​មួយ​សាខា​ខេត្តកំពង់ចាម​៕ ដោយ​៖ លឹម ហុង​

spot_img
×