Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច បន្ត​ការតាមដាន និង​ត្រួតពិនិត្យ​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ដែល​លួចលាក់ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​បណ្ដា​ខណ្ឌ​ទាំង​១៤ នៅក្នុង​រាជធានី​ភ្នំពេញ បន្ត​ការតាមដាន​និង​ត្រួតពិនិត្យ​ទៅលើ​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ដែល​លួចលាក់ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈ​ដែរ​ជំងឺ​នេះ​បាននិងកំពុង​រីក​រាល​ដាល​នៅឡើយ បើទោះបី​ប្រទេស​កម្ពុជា មិនមាន​អ្នកស្លាប់​ដោយ​ឈ្មោះ​កូ​វីដ​១៩​នេះ​ក៏ដោយ ។​

ការជំរុញ​និង​ណែនាំ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា​ឆ្នាំ​២០២០ ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការគ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​–១៩ សម្រាប់​អាជ្ញាធរ​មូលដ្ឋាន ខណ្ឌ សង្កាត់​នៅ​រាជធានី​ភ្នំពេញ ក្រោម​កិច្ចសហការ​ក្នុងការ​ក្នុង​ភាពជា​ដៃគូ រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​AIMF (​អា អ៊ី អឹម​អេ​ហ្វ​) នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង មានប្រសាសន៍​លើកឡើងថា យើង​អាច​ភ្លេច​ជំងឺ​កូ​វីដ​១៩ តែ​ជំងឺ​កូ​វីដ​១៩ មិន​ភ្លេច​យើង​ទេ ក្នុងនាម​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​បន្ត​ការផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​១៩​នេះ និង​បន្ត​តាមដាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការលួចបើក​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ ដែល​អាចធ្វើ​ឲ្យ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ។​

លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ការបើក​អង្គសិក្ខាសាលា​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការឆ្លើយតប​លើ​កិច្ច​ការបង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស covid-19 នៅក្នុង ខណ្ឌ សង្កាត់​និយាយ​ដោយឡែក និង​និយាយ​ជារួម ដើម្បី​ឈានទៅ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ក្នុង​ភាពជា​ដៃគូរ​រវាង​សមាគម AIMF និង​រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​ស្មារតី​នៃ​ឯកសារ​វិសោធនកម្ម​លេខ​២ ស្តីពី​ការត្រៀម​បង្ការ​ចំពោះ​ស្ថានភាព​បន្ទាន់ គំនិត​ផ្តូ​ច​ផ្តើម ដើម្បី​សុខភាព និង​អនាម័យ​ល្អ​ក្នុង​ទីក្រុង​។​

​លោក​បន្តទៀតថា បច្ចុប្បន្ននេះ covid-19 បាននិងកំពុង​រីក​រា​ល​ដាល​នៅក្នុង​បណ្ដាល​ប្រទេស និង​ដែនដី​ចំនួន​ជាង​២១០​ទូទាំង​ពិភពលោក ហើយ​បញ្ហា​នេះ​ត្រូវបាន​អង្គភាព អង្គការ​សុខភាព​ពិភពលោក​WHO ប្រកាសថា ជា​ជំងឺ​រាតត្បាត​សកល និង​ជា​កង្វល់​ថ្មី​របស់​មនុស្សជាតិ គ្រប់​ជាតិ​សាសន៍ ដែល​ចាំបាច់​ត្រូវ​រួមគ្នា​ទប់ស្កាត់​វិធានការ បង្ការ​ទប់ស្កាត់​និង​ផ្តល់​ការសង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា ។ សម្រាប់​ប្រទេស​កម្ពុជា​យើង ក៏​មិនអាច​គេច​ផុតពី​ការគំរាមកំហែង នៃ​ជំងឺ​កូ​វីដ​១៩ ដូចគ្នានេះ​ផងដែរ​បើទោះបី ជា​មកដល់ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ​រួម​នឹង​ជនបរទេស ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា មិនទាន់មាន​នរណាម្នាក់​រងគ្រោះ​រហូតដល់​បាត់បង់​ជីវិត​នៅឡើយ​ក្តី​។ ប៉ុន្តែ​ជា​កត្តា​សត្យានុម័ត​បញ្ហា​នេះ បាន​បង្កើត​ឲ្យ​មាន​ផលប៉ះពាល់​លើ​វិស័យ​ជាច្រើន ពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច​ជៀស​មិន​រួច​។​

លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា សម្រាប់​ការរៀបចំ​សិក្ខាសាលា​ក្នុង​ពេលនេះ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្តន៍​គម្រោង​ត្រៀម​បង្ការ និង​ឆ្លើយតប​ចំពោះ​ស្ថានភាព​បន្ទាន់ ក្នុងនោះ រយៈពេល​កន្លងមក​ក្រុមការងារ​អនុវត្ត​គម្រោង នៃ​សមាគម​AIMF សហការ​ជាមួយនឹង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បើក​វគ្គ​បណ្ដុះបណ្ដាល​ចំនួន​៩​លើក រួចមកហើយ ដោយ​ផ្ដោត​សំខាន់​លើ​ស្ថានភាព​ទូទៅ​ជំងឺ​កូ​វី​១៩ វិធានការ​ការពារ​កា​រ​ចម្លងរោគ ការប្រើប្រាស់​សម្ភារ​ការ​ពារ​ខ្លួន​ការប្រមូល​វេច​ខ្ចប់ និង​ការដឹកជញ្ជូន​សំណាង​របស់​អ្នកជំងឺ​កូ​វីដ​១៩ ។​

​គួរបញ្ជាក់​ផងដែរ​ថា អង្គសិក្ខាសាលា​នេះ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ពេញ ហើយ​នៅក្នុង​ពិធី​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រគល់ បរិក្ខារ​ពេទ្យ​សម្រាប់​ការពារ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ផងដែរ ដើម្បី​ប្រើប្រាស់​បន្ត​គាំទ្រ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ​៕​ដោយ​៖​កូ​ឡាប​

     

spot_img
×