Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ​! បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន ចាប់​ហ្វ្រាំង​អត់​ទាន់ បណ្តាល​ឲ្យ​ធ្លាក់​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន ស្លាប់​មួយ​រំពេច​

spot_img

ស្វាយរៀង​៖​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​មួយ​រំពេច​ដ៏​មិន​នឹកស្មាន បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​ជ្រុល​ធ្លាក់​ចូលក្នុង​រណ្តៅ​ការដ្ឋាន​សាងសង់​ស្ពាន ស្ថិតនៅ​នៅលើ​ផ្លូវ​ប្រឡាយ​មេ​១​ខ្សែ ត្រង់ចំណុច​ភូមិ ត្រពាំង​ថ្កូវ ឃុំ ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​ប្រមាណ ៦ ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​។​

​ជនរងគ្រោះ​មានឈ្មោះ សូ វ៉េ​ត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​រស់នៅ​ភូមិ​អណ្ដូង​ក្រសាំង ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​បាន​ជួប​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត បន្ទាប់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​១២៥ ពណ៌​ក្រហម ស៊េរី​ឆ្នាំ ២០០៧ ផ្លាកលេខ កំពង់ឆ្នាំង 1A 4026 បាន ធ្លាក់​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​ខាងលើ​។​

​បើតាម​សមត្ថកិច្ច​នគរបាល​ស្រុក​រំដួល បានបញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បែបនេះ គឺ​ដោយសារ​បើកបរ​លឿន​ពេក ហើយ​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ធ្លាក់​ចូលក្នុង​ការដ្ឋាន​ប​ណ្ដា​ល​ឱ្យស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្ដង​។​

​បច្ចុប្បន្ន សព​ជនរងគ្រោះ​ខា​លើ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈ​ម៉ូតូ​ក៏​ក្រុមគ្រួសារ​សំណូមពរ​យកទៅ​ជួសជុល ដើម្បី​ប្រើប្រាស់​វិញ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×