Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្អូនស្រី​ស្លាប់បាត់​បង់ជីវិត បែរជា​បងស្រី​ថតរូប​ធ្វើ​ស្តាយ៍​លើក​ម្រាមដៃ​២​បែបនេះ តែ​ក្រោយ​ដឹង​មូលហេតុ ពិតជា​រំជួលចិត្ត​ខ្លាំងណាស់​…

spot_img

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បានបង្ហាញ​អារម្មណ៍​តក់ស្លុត និង​រំជួលចិត្ត​ជាខ្លាំង បន្ទាប់ពី​ឃើញ​ដំណឹង​ក្មេងស្រី​ម្នាក់​ដែលមាន​អាយុប្រមាណ​ទើបតែ​១០​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​ឆាប់រហ័ស​យ៉ាងនេះ​។ បើតាម​ប្រភព នោះ​ការបាត់​បង់ជីវិត​ក្មេងស្រី​រូបនេះ គឺ​ដោយសារ​នាង​លង់ទឹក​។​

​យ៉ាងណាមិញ ជាមួយនឹង​ការបាត់បង់​កូនស្រី​ដែល​កំពុង​ពេញ​ស្រឡាញ់​នេះ​ផងដែរ ឪពុក​របស់​នាង​ក៏បាន​បង្ហោះ​វីដេអូ​ជា​កំរង​រូបភាព ដោយ​ភ្ជាប់​សារ​យ៉ាង​ក្រៀមក្រំ​ថា​៖ «​គ្រប់ពេលវេលា​ឪពុកម្តាយ ចងចាំ​កូនស្រី​ពៅ (​កូន​ពូជ​) មួយជីវិត​នេះ​ឪពុកម្តាយ​មិនអាច​ភ្លេច​កូន​ពូជ​បានឡើយ​»​។​

​ដោយឡែក ងាក​ចាប់អារម្មណ៍​ចំណុច​មួយ​នេះ ឃើញថា មហាជន​មួយចំនួន​ពិតជា​មានការ​ហួសចិត្ត និង​ងឿងឆ្ងល់​យ៉ាងខ្លាំង​តែម្តង ចំពោះ​កាយវិការ​នារី​ម្នាក់​ដែល​ត្រូវបាន​ដឹងថា​ជា​បងស្រី​របស់​នាង ខណៈ​ថតរូប​ជុំគ្នា​កំពុងកាន់​ទុក្ខ បែរជា​បញ្ចេញ​ស្តាយ៍​លើក​ម្រាមដៃ​២​ទៅវិញ​។​

​ទោះយ៉ាងណា ចំពោះ​ចម្ងល់​នេះ​ផងដែរ ក៏ត្រូវ​បាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ri Ringsey ដែល​ត្រូវជា​បងជីដូនមួយ បាន​ចេញមក​បញ្ជាក់ប្រាប់​ថា ប្អូនជីដូនមួយ​ខ្លួន​ដែល​ស្លាប់ ពេល​ថត​ចូលចិត្ត​លើក​ម្រាម​២ បងស្រី​ស្រណោះ​ប្អូន​ពេក ពេល​ថតរូប​ក៏​ត្អូញត្អែរ ហើយ​លើក​ម្រាម​២​ហ្នឹង​ទៅ​៕ ដោយ​៖ លឹម ហុង​


spot_img
×