Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធ AK ២​ដើម​ត្រូវ​ជនល្មើស​យកទៅ​ប្លុង​ចោល ហើយ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ ចុះ​ដកហូត​

spot_img

​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​៤២​នាទី មាន​ប្រជាពលរដ្ឋ​ប្តឹង​រាយការណ៍​តាមរយៈ​ទូរស័ព្ទ​ហ​ត​ឡាញ​របស់​គណៈ​អភិបាលខេត្ត​ថា ប្រទះឃើញ​អាវុធ​ត្រូវបាន​គេ​ប្លុង​ចោល​នៅ​ចំណុច​ផ្លូវ​ឡើងលើ​ភ្នំ​សាយ​ហាក់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ និង​ដកហូត​បាន​អាវុធ​វែង ម៉ាក AK ចំនួន ២​ដើម​, បង់​ចំនួន ២ និង គ្រាប់កាំភ្លើង​ចំនួន ១១​គ្រាប់ មកកាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ស្រាវជ្រាវ​បន្ត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×