Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេចម៉ែ ស្តេចយាង​ទៅកាន់ រដ្ឋធានី​ប៉េកាំង ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​

spot_img

​ភ្នំពេញ​៖​បើតាម​ការផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង​នៅ​ថ្ងៃទី ៥ ខែតុលា​ឆ្នាំ ២០២០​នេះ បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ស្អែក​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​វររាជ​មាតា នរោត្តម មុនិនាថ សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​ទាំង​ទ្វេ​នឹង​យាង​ទៅកាន់ រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព តប​តាម​ការយាង​ពី​សំណាក់​ក្រុមគ្រូពេទ្យ ។ សូម​ថ្វាយព្រះពរ ស្តេចយាង​ប្រកបដោយ​ព្រះរាជ​សុវត្ថិភាព​។​

​បើ​យោងតាម​ព្រះរាជសារ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់មាន​ព្រះរាជបន្ទូល​ថា សូម​ក្រាបថ្វាយបង្គំ​សម្ដេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ និង​ព្រះ​ថេរានុត្ថេរៈ គ្រប់​ព្រះអង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំងអស់​ជាទី​នឹករលឹក និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអនុញ្ញាត និង​អនុញ្ញាត ពី​សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំងអស់ អវត្តមាន​ពី​មាតុប្រទេស ចាប់ពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​តទៅ ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជា មានិត​ចិន ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាព ។​

​នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ថ្វាយព្រះពរ​សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ សូម​ប្រគេន​ពរ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​សូម​ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំងអស់ សូម បាន​ប្រកប​តែ​នឹង​ព្រះពុទ្ធ​ពរ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ ដោយ​៖​កូ​ឡាប​

spot_img
×