Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តសឿង​មែន ទេព បូ​ព្រឹក Surprise កាដូ​ខួបកំណើត ជី ដេវីត សុទ្ធតែ​G63

spot_img

​ភ្នំពេញ​៖ មិនធម្មតា ទេព បូ​ព្រឹក ពិតជា​ចិត្តសឿង​មែន បាន​ទិញ​រថយន្ត​សេរី​ទំនើប​ថ្លៃ​កប់​ពពក​ជូន ជី ដេវីត វិញ បន្ទាប់ពី​ខ្លួន​ទើប​ទទួលបាន​កាដូ​រថ​យន្ត RollRoy ពី ជី ដេវីត​។​

​តាមរយៈ​គណនី​ហ្វេ​ស​បុក​របស់លោក ជី ដេវីត បាន​បង្ហោះ​នៅមុននេះ​បន្តិច​បាន​រៀបរាប់ថា “​ធ្លាប់​សន្យា​ហើយ​ថា​នឹង​ទិញ​ឲ្យ ឥ​ឡូយ​ទិញ​មែន ជីវិត​អើយ​អី​ក៏​សំណាង​ម្លេះ ប្រពន្ធ​ស្អាត​ហើយ ចិត្តល្អ​ទៀត សំខាន់​ម៉ាត់​ណា​ម៉ាត់​ហ្នឹង​កុំ​ជោរ​ជាមួយ Tep Boprek anyway I love you so much, Super best gife ever…”​។

​ក្រោយ​បង្ហោះ​ហើយ​មិនបាន​ប៉ុន្មាន​នាទី​ផង​មាន​ហ្វេ​នៗ​ជាច្រើន​បាន​ចូលមក​ខំ​មិន​ជូនពរ​ថ្ងៃ​ខួបកំណើត​របស់​អាយ​ដល និង​អបអរ​ចំពោះ​កាដូ​ដ៏​ធំ​នេះ​។ ចំណែក​សមី​ខ្លួន​ដែលជា​ម្ចាស់​កាដូ​វិញ បាន​ថ្លែងថា “​អ្វីដែល​សំខាន់​យើង​ប្រឹងរក​ជាមួយគ្នា ឆ្លងកាត់​ឧបសគ្គ​ជាមួយគ្នា ហើយនឹង​ត្រូវ​រួម​ដំណើរ​ជីវិត​ជាមួយគ្នា​ជា​រៀងរហូត កាដូ​អូន​ជូន​បង​សម្រាប់​១០​ឆ្នាំ​ឲ្យ​ហើយ ចឹ​ង​កាដូ​នេះ​ពិសេស​ហើយក៏​ចុងក្រោយ​ដែរ​ណា ហើយ​ខួប​អូន​ខែ​១២​យល់​? បង​ទិញ Roll Roy ឲ្យ​អូន អូន​ទិញ G63 ឲ្យ​បង​វិញ រួច​គ្នា​ចឹ​ង​ខែ​១២​ខួប​ខ្ញុំ​ហើយ​គិត​ឲ្យ​ហើយ​ទិញ​អី​ឲ្យ​ខ្ញុំ​”​។​
​ឃ្លា​ចុង​ក្រោយនេះ​បានធ្វើ​ឲ្យ​ហ្វេ​នៗ​ផ្ទុះសំណើច ហើយ​ថា​បានកា​ដូរ​ធំ​តែ​ក៏​មិន​ស្រណុកចិត្ត​បានយូរ​ដែរ​ព្រោះ​ខែ​១២ ទេព បូ​ព្រឹក បាន​រំលឹក​មុន​ហើយ អីចឹង ជី ដេវីត ត្រូវ​គេង​គិត​ឲ្យ​មែនទែន​ដើម្បី​រក​កាដូ​ណា​កុំ​ឲ្យ​ខុស​ចិត្ត​ម្ចាស់​ស្នេហ៍​។​

​គួរ​បញ្ជាក់ថា ជារឿយៗ​គូរ​ស្នេហ៍​ដែលមាន​អាជីព​ជា​តារាចម្រៀង​មួយគូរ​នេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ដាក់គ្នា​មិនដែល​ដាច់ ជាពិសេស​បាន​ពួតដៃគ្នា​យ៉ាង​ណែន​ដើរ​លើ​វិថី​សិល្បៈ​រហូត​ទទួលបាន​ជោគជ័យ ទិញ​មាស​ពេជ្រ​ពាក់​ជ្រែក​ខ្លួន​រាប់ម៉ឺន​ដុល្លារ និង​ទិញ​រថយន្ត​សុទ្ធតែ​សេរី​ទំនើបៗ​តម្លៃ​ខ្ពស់កប់ពពក​ឲ្យ​គ្នា​ទៅវិញទៅមក មាន​ទាំង Roll Roy ហើយ​ចុង​ក្រោយនេះ​គឺ Mercedes G63៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×